ការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីប្រមូលផ្តុំ កម្លាំងចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋ ក្រីក្រ

ខេត្តកំពង់ធំ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមា
គមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានថ្លែងថា ការបង្កើតសមាគមTYDAគឺជាការបង្កើតកម្លាំងប្រមូលផ្តុំចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ក្នុងឱកាស
លោក ដឹកនាំសមាគម ក្រុមការងារ TYDAចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង
៥ពាន់នាក់ នៅស្រុកបារាយ ខេត្តកំពង់ធំ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៨ ។

លោកបន្តថា ការបង្កើតសមាគមមនុស្សធម៌នេះគឺជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រមូលកម្លាំងស្ម័គ្រចិត្តចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិត
ថ្លៃនៅតាមបណ្តាខេត្ត តាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា សហគមន៍ តាមបណ្តារោងចក្រនិង តាមផ្ទះជួលរបស់របស់កម្មករកម្មការិនី ដែលនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខនិងសុខ
មាលភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះក្រុម
ការងារគ្រូពេទ្យស្ម័គ្រចិត្តជាង២០០រយនាក់ដែលមានផ្នែកជាច្រើនចុះមកពិនិត្យនិងព្យាបាលប្រជាពលរដ្ឋ
ដោយឥតគិតថ្លៃនៅក្នុងងស្រុកបារាយនេះព្រមទាំងពិនិត្យលទ្ធភាពបញ្ជូនទៅព្យាបាលនៅភ្នំពេញឬតាមអង្គការដៃគូរផងដែរ។

លោក ហ៊ុ ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុន LG Metphone យុវជន លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌នេះ។

ក្នុងឱកាសនោះ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយ បានលើកឡើងថា ប្រទេសមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះគឺបានដោយសារយុទ្ធសាស្ត្រឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់និងតស៊ូគ្រប់បែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាពនេះ។

ដោយសារសុខសន្តិភាពនេះហើយយើងមានអ្វីគ្រប់យ៉ាងដែលឱ្យប្រទេសយើងមាការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះយើងត្រូវថែរក្សាសុខសន្តិភាពនេះឱ្យបាងគងវង្សទោះជាតម្លៃណាក៍ដោយ ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានឱ្យដឹងថាគោលបំណងសំខាន់ របស់សមាគមគឺផ្តល់ការព្យាបាលជូនប្រជាពល
រដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌។

ចំពោះសកម្មមនុស្សធម៌នេះគឺដើម្បីបង្ខិេវា សុខាភិ
បាលនិងសកម្មភាពមនុស្សធម៌ឱ្យគៀកនិងប្រជាពល
រដ្ឋតាមសហគមក្រីក្រនិងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលគិតមកដល់ពេលនេះស

មាគមបានធ្វើសកម្មភាពមនុស្សធម៌អស់រយៈពេល៥ឆ្នាំកន្លងមកហើយ និងបានពិនិត្យព្យាបាលជំងឺជូនកម្មករកម្មការនី និ ប្រជាពលរដ្ឋ សរុបជា២៥ម៉ឺននាក់ និងមានករណីជំងឺធ្ងន់ធ្ងរជាង៣ពាន់នាក់បានបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានទទួលកាព្យាបាលដោយឥតគិត
ថ្លៃបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ឯ ឧ.ហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាល ជូនពួកគាត់យ៉ាងយកចិត្តទុកដាក់និងមិនគិតថ្លៃ និងបានសំណូមពរអោយសមាគមចុះមកធ្វើសកម្មភាពមនុស្សធម៌នេះអោយបានកានតែច្រើនថែមទៀត។

សូមបញ្ជាក់ថានេះគឺជាបេសកកម្មជាលើកទី៣សម្រាប់ខេត្តកំពង់ធំ ដែលមានក្រុមការងារគ្រូពេទ្យជំនាញៗនៃសមាគមTYDAបានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមផ្នែកផ្សេងៗរួមមាន ផ្នែកជំងឺទូទៅ ផ្នែកជំងឺមាត់ធ្មេញ ផ្នែករោគស្រ្តី ផ្នែកត្រចៀកច្រមុះបំពង់ករ ផ្នែកភ្នែក ផ្នែកវះកាត់តូច ផ្នែកឫសដូងបាត និងផ្នែកជំងឺសើស្បែក ជាងនេះទៅទៀត មានផ្នែកមន្ទីពិសោធន៍ ដែលអាចពិនិត្យឈាមឃើញលទ្ធផលភ្លាមៗសរុបទាំងអស់បានចំនួន ៥80៤នាក់និងបញ្ជូន្ព្យាបាលបន្តចំនួន៩៩នាក់៕

 

 

 

Loading...