ការបាញ់ប្រហារ លើអ្នក​បើកគោយន្ត​បណ្តាល​ឲ្យស្លាប់ ជនដៃដល់ជាប្រធានសន្តិសុខក្រុមហ៊ុន HLH.1

ខេត្តកំពង់ស្ពឺ៖ ក្រោយពី កម្លាំងនគរបាលស្រុកឱរ៉ាល់និងកម្លំាងព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានស្រាវជ្រាវ សួរនាំរួចមក ជាលទ្ធផលដឹងហើយថា ជនដៃដល់ដែលបាញ់សម្លាប់ អ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកឱរ៉ាល់នោះ គឺជាប្រធានសន្តិសុខ ក្រុមហ៊ុនតែម្តង រួមជាមួយបក្ខពួក៣នាក់ ផ្សេងទៀត ជាសន្តិសុខ និងប្រពន្ធអនុប្រធានសន្តិសុខថែមទៀត។

តាមសម្តីរបស់លោកអន យុទ្ធហុងអធិការរងនគរបាលស្រុកឱរ៉ាល់បាននិយាយអោយដឹងថាដោយ មានសាក្សីឈ្មោះ ក្លែប ងូយ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរទីលំនៅភូមិឃុំកើតហេតុ បាននិយាយថាមានរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡាពណ៌ផ្ទែមេឃ ដោយជិះគ្នា២ទៅ៣នាក់ ហើយជាសន្តិសុខរបស់ក្រុមហ៊ុន H-L-H បានទៅឃាត់គោយន្ត ដឹកឈើដុល ហើយក៏ផ្ទុះហេតុការណ៍នេះឡើងតែម្ដង។លោកក៏បានដឹកនំាកម្លំាងដោយមានការបញ្ជារផ្ទាល់ពីលោកឩត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ

ដោយមានការចង្អុលបង្ហាញពីសាក្សី ដូច្នោះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យជាសន្តិសុខ៣នាក់ និងប្រពន្ធអនុប្រធានសន្តិសុខម្នាក់ដែលរួមដំណើរជាមួយគ្នា ដែលទី១៖ឈ្មោះ ឈន វុទ្ធី អាយុ37ឆ្នាំ ពាក់ស័ក្ដិ៣ ជាមន្រ្តីយោធា និងបច្ចុប្បន្នជា ប្រធានសន្តិសុខH-L-H មានទីលំនៅផ្ទះលេខ៦៦ ផ្លូវ ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ, ទី២៖ឈ្មោះ កែវ វណ្ណា អាយុ៣៧ឆ្នាំ ពាក់ស័ក្ដិ៣ ហើយជាអនុប្រធានសន្តិសុខ ក្រុមហ៊ុន H-L-H មានទីលំនៅផ្ទះលេខ៣៧៥ ក្រុម៦ ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី៣៖ឈ្មោះ ដួង ពៅ អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន H-L-H មានទីលំនៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៤៖ឈ្មោះ ជេង ចំប៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបងឯណ្ណោះ។

លោកអធិការរងបន្តថាបន្ទាប់ពីចង្អុលបង្ហាញ ធ្វើការសាកសួរជនទាំង៤នាក់រួច ក៏មានការ អនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ៤នាក់ និងក្នុងរថយន្ត២រឿង ទៀតបានដកហូតសម្ភារៈ ដូចជា៖ ទី១៖ផាវគ្រាប់បែក៦កញ្ចប់ រាយ១២គ្រាប់, ទី២៖គ្រាប់កង់៨១គ្រាប់, ទី៣៖គ្រាប់កាំភ្លើងប៉េអាកុល៣គ្រាប់, ទី៤៖គ្រាប់កាំភ្លើងk54 ១០គ្រាប់, ទី៥៖គ្រាប់រ៉ូឡូធុនតូច៨៥គ្រាប់, ទី៦៖កាំភ្លើងខ្យល់ច្នៃ១ដើម, ទី៧៖ស្លាកលេខ ខេមរភូមិន្ទ១គូរ, ទី៨៖រថយន្ត២គ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ដតាមនិតិវិធី៕ មណ្ឌលច្បារមន

Loading...