ការបិទ​ចរាចរណ៍​មនុស្ស លើផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ខេត្ត​ព្រះសីហនុ នៅ​បន្ត​នៅឡើយ​

ខេត្តព្រះសីហនុ៖ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត នៅ​បន្ត​ដាក់​កម្លាំង​សមត្ថកិច្ច តាម​គោលដៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់សីលា និង​ផ្លូវជាតិ​លេខ​៣ (​វាលរេញ​-​ត្រពាំង រ​ពៅ​) ដដែល​។​

​ក្នុង​គោលបំណង ត្រួតពិនិត្យ​ផ្អាក​អាជីវកម្ម ដឹក​អ្នកដំណើរ តាម​រថយន្តក្រុង រថយន្តឈ្នួល តាក់ស៊ី និង​មធ្យោបាយ​ដឹក​អ្នកដំណើរ គ្រប់​ប្រភេទ ចេញ​-​ចូល ខេត្ត​ព្រះសីហនុ ដែលជា បម្រាម មិន​ឲ្យ​មនុស្ស ចេញ​និង​ចូល ខេត្ត​ព្រះសីហនុ លើកលែងតែ​រថយន្ត​សង្គ្រោះ និង​រថយន្ត​ដឹកទំនិញ​។

​បើតាម​មន្ត្រី​ដដែល បានបញ្ជាក់​ថាៈ ការបិទ​ផ្អាក​មួយរយៈ​នេះ នឹងធ្វើ​បន្ត​រហូតដល់ មាន​សេចក្តីជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។​

​ប្រជាពលរដ្ឋ​ប្រក​បរបរ រត់​តាក់ស៊ី និង​អ្នកលក់ដូរ ក្នុង​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ រដ្ឋបាលខេត្ត មេត្តា​បើកផ្លូវ ពេល​ខ្លី​ខាងមុខនេះ​ផង ព្រោះ​ស្ថានភាព កូ​វីដ ១៩ ក្នុង​ខេត្ត ព្រះសីហនុ ក៏មាន​សភាព​ធូរស្បើយ​ហើយ​ដែរ​។ ប្រភព​ដដែល បាន​បន្តថាៈ ពួកគាត់ មានការ​លំបាក​ខ្លាំង ចំពោះ​ជីវភាព​ប្រចាំថ្ងៃ និង​ជំពាក់​បំណុល​ធនាគារ វ័​ន្ត ក ទៀតផង ៕/V​-PC

Loading...