ការបើកដៃអោយបទល្មើសឈើឆ្លងដែនទៅប្រទេស វៀតណាមពីមន្ត្រីជំនាញ កងកម្លាំង និងអាជ្ញាធរមូលដ្ឋានកំពុងផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល

ខេត្តរតនគិរី៖ បើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនិងប្រជាពលរដ្ឋនៅតាមភូមិសមុទ្រលើ

សមុទ្រក្រោម ភូមិខ្វែង និងភូមិកែងសាន់។ ជាក់ស្តែង ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំង ការកាប់បំផ្លាញព្រៃសហគមន៍និងព្រែក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅតំបន់ជាច្រើនកន្លែងផ្សេងទៀត ក្នុងស្រុកលំផាត់ និងស្រុកបរកែវ ស្រុកអូរយ៉ាដាវ ពីសំណាក់ក្រុមឈ្មួញជាច្រើនក្រុមកំពុងដឹកជញ្ជូនចេញទៅវៀតណាម តាមច្រករបៀងមួយចំនួនជាប់ព្រំប្រទល់កម្ពុជាវៀតណាម ដែលសកម្មភាពនេះបានកើតឡើងខ្លាំងតែក្នុងរយៈពេល ជាង១ខែមកនេះ។

ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិដូចខាងលើក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តរតនគិរី បានចុះទៅផ្តិតយករូបភាព
តាមទីតាំងដែលប្រជាពលរដ្ឋនិងប្រជាសហគមន៍រាយការណ៍ជូនក៍បានប្រទះឃើញ
គំនរឈើនិងរថយន្តក្រុមជនល្មើសកំពុងធ្វើសកម្មភាពលន់លឺទ្រហឹងពេញព្រៃ ដូចការលើកឡើងរបស់
ប្រជាពលរដ្ឋយ៉ាងប្រាកដមែន។

ជាក់ស្តែង និងការចុះអង្កេត ពីក្រុមអ្នកភូមិ
បានបង្ហាញនៅប្រភពខ្លះៗអោយអ្នកសារព័ត៌មា
នយើងដឹងថាៈ បទល្មើសនៃការកាប់ផ្តួលរំលំ
ឈើមូលៗក្នុងដែនព្រៃសហគមន៍ និងក្នុងដែន
ជម្រកសត្វព្រៃលំផាត់ គឺ ចាប់ពីចំណុចអូរជីប រហូតដល់ចំណុចឃុំកែងសាន់ ស្រុកលំផាត់និង
ចាប់ពីចំណុចព្រៃក្នុងឃុំ យ៉ាទុង មានចំណុច អូរតាង ចេញតាមច្រកអូលាវ អូរថ្ម ប៉ុស្តិ៍ខ្លាធំនិងច្រករបៀង ជាច្រើនទៀត នៅក្នុងស្រុកលំផាត់និងស្រុកអូយ៉ាដាវ
ដែលចំណុចនៃក្រុមបទល្មើសនីមួយៗ
គឺត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានបញ្ជាក់ថាៈ
គឺក្រុមឈ្មួញបានកំណត់បរិវេណសិចទ័រដោយ
ដាក់គំនូ សញ្ញាសំគាល់ ចែកខណ្ឌព្រៃចែកគ្នា កាប់យកឈើទៅលក់ទៀតផង។
បើតាមការអះអាងពីប្រ
ជាពលរដ្ឋថាៈយ៉ាងតិចមានក្រុមជនល្មើសចំនួន
៣ទៅ៥ក្រុម ដែលក្រុមនីមួយៗសុទ្ធតែមានចំណែកសមត្ថកិច្ចលូកដៃ ដោយចំនិងដោយ ប្រយោលនៅពីក្រោយ ដើម្បីជាអ្នកសម្របសម្រួ
លដល់ការប្រកបមុខរបរនេះ។
ហើយអ្វីដែលមើលឃើញ និងផ្អែកលើការរៀប
រាប់ពីប្រភពផ្ទៃក្នុងនៃក្រុមជនប្រព្រឹត្តល្មើសបាន
ខ្សឹបប្រាប់អោយដឹងថាៈ ក្នុងការប្រព្រឹត្តរបស់ក្រុមនេះ
គឺពួកគេបានរត់ការសុំធ្វើឈើតាំងពីលើដល់ក្រោ
ម ដែលជាមេៗអស់ហើយ ទើបទាំងជំនាញមេព្រៃ និង
កងកម្លាំងប្រដាប់អាវុធ រួមទាំងអាជ្ញាធរក្នុងតំបន់មិនធ្វើការរំខាននោះឡើយ ។
តែខណៈបើក្រុមអ្នកសារព័ត៌
មានតាមទាន់ ឫថតបានស្តែងៗនិងរាយការណ៍យ៉ាងជ្រួក ជ្រិញៗទើបកងកម្លាំងបង្ខំចិត្តចាប់១
ក្នុងចំណោមនោះទៅ
តែយ៉ាងណាថ្មីៗនេះ។ រីឯ លោក លី ធុជ រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសតំណាងដ៍ខ្ពង់ខ្ពស់
របស់សម្តេចតេជោ ចុះជួយខេត្តរតនគិរីបានលើកក្នុងអង្គសាលប្រជុំសាលាខេត្តរតនគិរីថា៖ បញ្ហាព្រៃឈើល្មមឆ្អែតឆ្អន់ហើយសូមគិតដល់ជាតិ ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយៗផង។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៧ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ របស់រដ្ឋបាលខេត្តរតនគិរី លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេសប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទៅកាន់អង្គសន្និបាតទាំងមូលថា៖បញ្ហាបទល្មើសព្រៃឈើនៅតែជាបញ្ហាប្រឈមគួរអោយព្រួយបារម្មណ៍ដែលមួយរយៈពេលចុងក្រោយថ្មីៗនេះមានសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើន ចេញពី
ចំណុចស្រុកលំផាត់ និងស្រុកអណ្តូងមាស ឆ្ពោះ
ទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាវឡេថាញ់ហាក់បីដូចជាមិនមានការបង្ក្រាបពីកងកម្លាំងប្រដាប់អាវុធឬអង្គភាពជំនាញពាក់ព័ន្ធ ឬពីអាជ្ញាធរមូលដ្ឋានឡើយ ហើយត្រូវបានអ្នកសារព័ត៌មានថតរូបភាព យកមក
ចុះផ្សាយជាបន្តបន្ទាប់ជាពិសេសគឺការជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច មន្ត្រីរាជការ ដែលជាអ្នកប្រព្រឹត្តបទល្មើសផ្ទាល់និងប្រយោលលើករណីបទល្មើសព្រៃឈើនេះ ។

លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែ
មទៀតថា វាគួរតែល្មមឆ្អែតឆ្អន់ហើយ ចង់មានចង់បានដល់ណាទៀត អាណិតដល់ជាតិនឹង ប្រជាពលរដ្ឋផង និងអ្នកជំនាន់ក្រោយៗព្រោះវាជាសម្បត្តិធម្មជាតិ ជាកេរ្តិ៍ដំណែលដែលដូនតា និងបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ ដូច្នេះ
យើងត្រូវមានកាតព្វកិច្ចថែររក្សាអោយបានគង់វង្ស និងស្ថិតស្ថេរចីរកាល មិនគួរដើម្បីតែប្រយោ
ជន៍បុគ្គល និងបក្ខពួក នាំគ្នាកាប់បំផ្លាញយ៉ាង
ដូច្នេះទេ ។

នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ​ឆ្នាំ២០១៧​កន្លងទៅនេះ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានដឹកនាំប្រជុំដើម្បីពង្រឹងការងារត្រួតពិនិត្យការទប់ស្កាត់​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​នៅសាលប្រជុំសាលាខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ លោកអភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពស្រុក​ ក្រុង​ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តអោយបាននូវវិធានការចំនួន៥ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ​នៅក្នុងខេត្ត​ ។​

វិធានការទាំង០៥​ ចំណុច
រួមមាន៖ ទី១-ទប់ស្កាត់ឲ្យបាននូវការកាប់រានដីព្រៃ​ឈើ​ ការជីកគាស់រ៉ែខុសច្បាប់ ទី២- ត្រួតពិនិត្យ
នៅតាមឃ្លាំងស្តុប​ និងរោងសិម្បកម្មកែច្នៃ​ ដេប៉ូ
ឃ្លាំង​ កន្លែងសន្និធិឈើ​ នានា ទី៣-​ ត្រួតពិនិត្យ​ ទប់ស្កាត់ឲ្យបាននូវការដឹកជញ្ជូនឈើគ្រប់ប្រភេទ ទី៤- ត្រួតពិនិត្យឧបករណ៍​ មធ្យោបាយគ្រប់កាប់
ឈើប្រភេទ ទី៥-ត្រួតពិនិត្យប្រភពឈើដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ ។

លោកអភិបាលខេត្ត​ បានណែនាំបន្ថែមឲ្យគ្រប់ស្រុកជាប់ព្រំដែនត្រួតពិនិត្យឡើងវិញនៅតាមច្រករបៀងនានានិងការលួចចូលកាប់ឈើខុសច្បាប់ ជៀសវាងការប្រើអំពើហិង្សាក្នុងករណីកើតមាន ក្នុងនោះ ស្រុកជាប់ព្រំប្រទល់និងបណ្តាខេត្តដ៏ទៃទៀតរួមទាំងកម្លាំងគណៈកម្មការទាំងអស់ត្រូវធ្វើការសហការគ្នាអោយ បានល្អនូវការអនុវត្តវិធានការ​ទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ​ ដោយមិនត្រូវជះទឹកដាក់គ្នានោះទេ​ ។

ជុំវិញមានបទល្មើសដូចលើកឡើងខាងលើនេះ
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក នូ ថេរ អភិបាលនៃគណៈអភិបាលស្រុកលំផាត់បានប្រាប់អោយដឹងថាៈ តំបន់ទាំងនេះ
ជាតំបន់ស្នូលដែលបានចេញអនុក្រឹត្យហើយបានបង្កើតគណៈកម្មការចុះទប់ស្កាត់ហើយ។

លោកបានបញ្ជាក់បន្ថែម ថាៈក្រុមរុករានព្រៃយកដីពីសំណាក់ប្រជាពលរដ្ឋត្រូវបានគេចុះណែនាំអោយបញ្ឍប់អស់ហើយ តាំងពី១ខែមុនម្លេះ ដែលត្រង់សំនួរទៅលើបញ្ហាឈ្មួញចូលកាប់និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមនោះគឺលោកបានប្រាប់អោយខាងព័ត៌មានយើងសួរទៅខាងបរិស្ថានទៅ ?។

ដោយ ឡែកលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី មិន
អាចសុំការពន្យល់បានទេក្នុងថ្ងៃដដែលនេះខណៈទួរស័ព្ទខលមិនចូល។ ចំណែកលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ មិនអាច
សុំការពន្យល់បានទេខណៈខលចូលលោកប្រាប់
ថា ជាប់រវល់ប្រជុំ។

គួរបញ្ជាក់ផងដែរថាៈ លោក ទេសរដ្ឋមន្ត្រី លី ធុជ តែងតែចាត់ទុកអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងការពិតសង្គមនិងជាក្រុមដែលសរសេររបាយការណ៍ពិតឥតលម្អៀងជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីដោយផ្ទាល់។

ក្នុងនាមគណបក្ស
ប្រជាជនជាគណបក្សកាន់អំណាចមិនចង់អោយគណបក្សប្រឆាំងគេចោទប្រកាន់មកលើយើងថាបើកដៃអោយឈ្មួញកាប់បំផ្លាញព្រៃឈើឡើយដែលជាការកេងចំណេញផ្នែកនយោបាយទៅវិញ។

យ៉ាងណាសង្ឃឹមថា រួមទាំងប្រសាសន៍ សម្តេច
ប្រមុខ និង ការលើកឡើង របស់ ឯកឧត្តម លី
ធុជ រដ្ឋមន្ត្រីទទួលបន្ទុក និងត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុងស្រុករួមទាំងកង
កម្លាំងនិងស្ថាប័នជំនាញមានការភ្ញាក់រលឹកនិងយកត្រចៀកស្តាប់ហើយអនុវត្តអោយមានប្រសិទ្ធិភាព កុំអោយដូចពាក្យថា សម្រួចឈើពុក ឫក៍ដូចពាក្យថា គ្មានគ្រូបាចារ្យណាប្រដៅបាននោះវាខ្មះគេនិងនាំអោយមានការប៉ះពាល់ធ្ងន់ធ្ងរនៅប្រសិទ្ធិភាពប្រសិទ្ធិផលនៃការដឹកនាំ របស់ សម្តេច ប្រមុខ ដែលសម្តេចលះបង់ទាំងកម្លាំ
ងកាយចិត្តនោះត្រូវខកចិត្តដោយសារអស់លោកអោយសោះ៕ ប្រមាញ់ព័ត៌មាន

 

Loading...