ការបំពាន់ច្បាប់បូមខ្សាច់ជាច្រើនកន្លែងនៅត្បូងឃ្មុំ គ្មានការបង្ក្រាបពីអាជ្ញាធរ

ខេត្តត្បូងឃ្មុំ- អាជីវកម្មបូមខ្សាច់នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ល្មើសច្បាប់ និងខុសបច្ចេកទេស កំពុងធ្វើសកម្មភាពព្រោងព្រាតដោយគ្មាន មន្ត្រីជំនាញថ្នាក់ណាចុះពិនិត្យអន្តរាគមន៍បង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានអោយដឹងថា អាជីវករឈ្មោះ តែ ណាំសែ ហៅឆាយ នៅស្រុកកងមាសប្រើម៉ាស៊ីនកំលាំង ជាងមួយរយសេសមកបូម និង ប្រើទុយយោមុខកាត់ទំហ៊ំធំជាងច្បាប់កំណត់មកបូមខ្សាច់ក្នុងទន្លេគ្រប់កន្លែងដែលនៅក្បែទីតាំងស្តុកលក់របស់ខ្លួន ហើយតែងដើរនិយាយគំរាមគេឯងថាខ្លួនមិនខ្លាចអ្នកណាទាំងអស់ ព្រោះមានបងប្អូនធ្វើធំ ដូច្នេះទើបគ្មានអ្នកណាហ៊ានរាយការណ៍ រឺប្តឹងសមត្ថកិច្ចជុំវិញករណីដែលរូបគាត់បូមខ្សាច់បំពានច្បាប់នេះឡើយ ។

ចំណែកអ្នករកស៊ីបូមខ្សាច់ម្នាក់ទៀតឈ្មោះជោត សុជា នៅស្រុកកងមាសប្រើម៉ាស៊ីនបូមកម្លាំរហូតដល់ 200 សេស និងទុយយោមុខកាត់ 165 mm និងឈ្មោះ ថា រី នៅឃុំអូឈ្លើង ស្រុកកំពង់សៀមអះ អាងថា ខ្លួនជាទាហ៊ានចង់បូមយ៉ាងម៉ិចក៏គ្មានអ្នកណាហ៊ានដែរ។

ដោយឡែក ឈ្មោះ ឌឿន វ៉ា់ន់នឿន នៅស្រុកស្ទឹងត្រង់ក៏ប្រើម៉ាស៊ីន កំលាំងជាង 200 សេស និង ទុយយោមុខកាត់ទំហ៊ំ 150 mm កំពុងធ្វើសកម្មបំពានច្បាប់យ៉ាងគឃ្លើនផងដែរ ។

ជុំវិញករណីខាងលើនេះ លោក លី ចាន់ធី ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកំពង់ចាម បានអោយដឹងថា លោកធ្លាប់ប្រាប់ម្ចាស់អាជីវកម្មទាំងនោះអោយគោរពទៅតាមច្បាប់កំណត់ ទាំងការប្រើប្រាស់ម៉ាស៊ីនបូម ទុយូ និងទីតាំងបូមហើយបើនៅតែមានអ្នកបំពាន ម្ចាស់អាជីវកម្ម ទាំងនោះប្រឈមនិងការ ដកអាជ្ញាប័ណ្ឌបញ្ឈប់អាជីវកម្មតែម្តង ។

ជុំវិញករណីខាងលើនេះត្រូវបានប្រជាពលរដ្ឋ និងអាជីវករបូមខ្សាច់ត្រឹមត្រូវមួយចំនួនបង្ហើបអោយដឹងថា ការដែលមានអ្នកបូបខ្សាច់បំពានច្បាប់បានដោយរលួនបែបនេះ គឺដោយសារមានភ្លើងខៀវពីលោក លី ចាន់ធី និងមន្ត្រីពាក់ព័ន្ធ ទើបពួកគេអាចធ្វើទៅបានដោយគ្មានអ្នកបង្ក្រាប ។

ពីព្រោះថាក្រៅពីប្រើឧបករខុសបច្ចេកទេសពោលគឺធំជាងច្បាប់កំណត់នោះ ពួកគេអាចបូមបានគ្រប់កន្លែងអោយតែមានខ្សាច់អាចបូមបាន ដែលនេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ច្រាំងទន្លេ និងបរិស្ថាន ពីព្រោះការបូបខុសទីតាំងដែលក្រសួងបានសិក្សាកំណត់អោយបូមគឺនឹងបង្ករអោយបាក់ច្រាំងទន្លេប៉ះពាល់ដល់ដីចំការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ម៉្យាងប៉ះពាល់ដល់ អាជីវករដែលរកស៊ីត្រឹមត្រូវតាមច្បាប់ យ៉ាងខ្លាំងផងដែរ ៕

4

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *