ការប៉ះទង្គិចរវាងក្រុមបះបោរ នឹងកម្លាំងទាហានខាងកើតអ៊ុយក្រែនជាការបំពានកិច្ចព្រមព្រៀងទីក្រុង Minks

ការប៉ះទង្គិចគ្នារវាងក្រុមបះបោរនិង កម្លាំងទាហានរដ្ឋាភិបាលនៅតំបន់ភាគខាងកើតអ៊ុយក្រែនគឺជាការបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់ទីក្រុង Minsk ។ នេះបើតាមសហគមន៍អឺរ៉ុបបានប្រកាសថាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។

សេចក្តីប្រកាសរបស់មន្ត្រីការបរទេសអឺរ៉ុបបញ្ជាក់ថា «ការប៉ះទង្គិចគ្នាកើតឡើងប៉ុន្មានថ្ងៃកន្លងមកស្ថិតនៅក្នុងតំបន់Avdiivkaដោយភាគីទាំងពីរបានប្រើប្រាសកាំភ្លើងធំធ្វើឲ្យមានអ្នកស្លាប់និងរបួសកាន់តែច្រើនឡើង។ ទាំងនោះគឺជាការបំពាន់ទៅលើបទឈប់បាញ់ដែលភាគីទាំងពីរបាព្រមព្រៀង ដែលជាមូលដ្ឋាននៅក្នុងការស្វែងរកសន្តិភាពនៅក្នុងតំបន់។

ប្រទេសបារាំងនិងអាល្លឺម៉ង គឺជាប្រទេសចូលរួមចុះហត្ថលេខាងលើកិច្ចព្រមព្រៀងទីក្រុងមិញ ប្រទេសប៊ែលឡារ៉ូស ជាមួយនឹងរុស្ស៊ីអ៊ុយក្រែន។ បណ្តាមេដឹកនាំអឹរ៉ុបបានអនុវត្តិគោលនយោបាយដាក់ទណ្ឌកម្មដឹកជញ្ជូននិងសេដ្ឋកិច្ច ដល់ប្រទេសរុស្សីផងដែរ ។

សហគមន៍អឺរ៉ុបបានប្រមានថា ការដាក់ទណ្ឌកម្មដឹកជញ្ជូនទៅលើរុស្ស៊ីនឹងមិនអាចលុបចោលឡើយ រហូតដល់ ស្ថានភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនល្អប្រសើរឡើងវិញនោះ ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោកដូណាល ត្រាំ មានទស្សនៈ ល្អប្រសើរជាមួយរុស្ស៊ី ដោយលោកអាចនឹងលុបចោលការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដើម្បីបញ្ចប់ភាពតានតឹង។

កាលពីចុងសប្តាហ៍កន្លងមកលោកត្រាំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី ពូទីន ពីបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ កម្លាំងទាហាននៅតំបន់ភាគខាងកើតអ៊ុយក្រែនទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី ហើយរុស្ស៊ីជាអ្នកផ្តល់អាវុធ និងស្បៀងអាហារដើម្បីតប់តនឹងទាហានរដ្ឋាភិបាល។ ក្រោយពេលតំបន់គ្រីមៀ បំបែកខ្លួនចូលជាមួយរុស្ស៊ី តំបន់ភាគខាងកើត ក៏បានបះបោរដើម្បីចូលជាមួយរុស្ស៊ីផងដែរ ប៉ុន្តែត្រូវបានអ៊ុយក្រែនរារាំង ។

ការប៉ះទង្គិចគ្នាជាថ្មីកើតឡើងក្រោយពេលដែលទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីកាន់តែប្រសើរឡើង ហើយអាមេរិកអាចនឹងមិនលូកដៃចូលក្នុងវិវាទទាំងនោះឡើយ ទើបក្រុមបះបោរអ៊ុយក្រែនដែលមានការគាំទ្រពីរុស្ស៊ីបំពាន់បទឈប់បាញ។

សកម្មភាពខាងលើបានធ្វើឲ្យប្រទេសតំបន់អឺរ៉ុបមានការបារម្ភយ៉ាងខ្លាំង ពិសេសគឺអង្គការណាតូ ដែលជាមុខសញ្ញានៃការវាយប្រហាររបស់រុស្ស៊ី។ កាលពីថ្ងៃទី៣១ ខែមករា ប្រទេសជាសមាជិតរបស់អង្គការណាតូបានបង្ហាញសាច់ដុំយោធារបស់ខ្លួននៅជិតប្រទេសរុស្ស៊ី ដោយមាននាវាចម្បាំងសម្ព័ន្ធមិត្ត ជាច្រើនគ្រឿងកំពុងឆ្ពោះទៅកាន់សមុទ្រខ្មៅ ក្នុងខណៈដែលរថក្រោះអាមេរិកបានបាញ់ឲ្យលាន់សូររំពង នៅលើតំបន់ទំនាបប៉ូឡូញ។

តាមការចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧កងកម្លាំងទ័ពជើងទឹក Standing Maritime Group 2 ដែលមាននាវាចម្បាំង៨គ្រឿងមកពីប្រទេសសមាជិកណាតូ៨ កំពុងតែធ្វើដំណើរទៅកាន់សមុទ្រខ្មៅដើម្បីចូលរួមធ្វើសមយុទ្ធ នៅក្បែរតំបន់ឆ្នេរប្រទេសរ៉ូម៉ានីដែលគេឲ្យឈ្មោះថាជា “ខែលសមុទ្រ”។

មន្ត្រីរបស់អង្គការណាតូម្នាក់ បាននិយាយឲ្យដឹងថានេះគឺជាការបង្ហាញឲ្យឃើញនូវ ឆន្ទៈរបស់ក្រុមសម្ពន្ធមិត្តដើម្បីការពារប្រទេសជាមិត្តទាំងអស់ ដើម្បីការពារទប់ស្កាត់រាល់ការគម្រាមកំហែងណាមួយ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខដែនសមុទ្រក្នុងតំបន់។

ក្នុងពេលជាមួយគ្នានេះរុស្ស៊ីក៏បានធ្វើសមយុទ្ធជាទ្រងទ្រាយធំ ដោយបានប្រើប្រាស ឧទ្ធម្ភាគចក្រ Mi-24 ពីមូលដ្ឋានទ័ពអាកាស Tolmachevo ដែលជាការសាកល្បងធ្វើការប្រយុទ្ធតាមផ្លូវអាកាស ដែលធ្វើឡើងនៅក្នុងតំបន់ Novosibirsk ។

បើតាមការលើកឡើងរបស់ អ្នកនាំពាក្យបានឲ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្របានអនុវត្តការធ្វើសមយុទ្ធជាយុទ្ធសាស្ត្រ ស្មុគស្មាញ ដែលជាផលប្រយោជន៍ប្រើប្រាស់សម្រាប់ការវាយប្រហារ និងគោលដៅវាយប្រហារផ្លូវអាកាសនៅក្នុងជំហានទី២ សហសេវិក ឫអ្នកបើកឧទ្ធម្ភាគចក្រ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយន្ដហោះឈ្លបយកការណ៍តាមផ្លូវអាកស និងធ្វើការចុះចតក្លែងក្លាយថែមទាំងការជួយសង្គ្រោះ ពេលម៉ាស៊ីនយន្ដហោះមានបញ្ហាទៀតផង ។

អ្នកនាំពាក្យដដែល បានបន្ដទៀតថា ក្នុងប្រតិបត្តិការធ្វើសមយុទ្ធនេះដែរ មានឧទ្ធម្ភាគចក្រចំនួន ១០គ្រឿងនិង មនុស្សជិត ៥០នាក់ចូលរួម ហើយក្នុងអំឡុងពេល នៃការធ្វើសមយុទ្ធនេះផងដែរអ្នកបើកឧទ្ធម្ភាគចក្រក៏ត្រូវអនុវត្តធ្វើការចុះចត ដោយមិនបានព្រៀងទុកការហោះឡើង និងការចុះចត ក្រោមលក្ខខណ្ឌអាកាសធាតុលំបាក ការចែកចាយទំនិញយោធា និងការដឹកជញ្ជូនទាហាន នៅក្នុងស្ថានភាពប្រយុទ្ធ ៕

Loading...