“ការប៉ះពាល់គ្រឿងញៀននាំឲ្យក្រុមគ្រួសារអ្នក ប្រើប្រាស់គ្នា” បុរស២នាក់ត្រូវបាន ប៉ូលីសឃាត់ក្រោយរកឃើញ ថ្នាំញៀនទម្ងន់ជាង១០០ក្រាម

ខេត្តបាត់ដំបង ៖ ប្រតិបត្តិការបង្ក្រាបការជួញដូរ និងរក្សាទុលចែកចាយសារធាតុញៀនដោយខុសច្បាប់ ជនសង្ស័យ០២នាក់ ត្រូវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើឃាត់ខ្លួនរួមជាមួយវត្ថុតាង ។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲកយដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោកនាយការិយាល័យបន្តថា កិច្ចប្រតិបត្តិការនេះ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហម ចិត្រា
ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ២-ឈ្មោះ គុជ មាលា ហៅធំ
ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ១២២,៧៨ក្រាម -ទូរស័ព្ទដៃចំនួន០២គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង -កាបូបដាក់លុយចំនួន០១ រួមជាមួយសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀតផងដែរ ។

លោកថា ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...