ការប្រគុំតន្ត្រី​លាយ​ឡំ​ ការដើរ​ស្រាត និងរួម​ភេទ (Kazatip) គ្រោងធ្វើ​នៅ​កោះពស់ នឹងធ្វើឲ្យ​ប៉ះពាល់ ដល់​វប្បធម៌ខ្មែរ (មានវីដេអូ)

ព្រះសីហនុ៖ Kazatip គឺជាពិធីនៃការប្រគុំតន្រ្តីអមដោយភ្លើងពណ៌លំដាប់ពិភពលោកដោយមាន DJ ល្បីៗនៅ​លើពិភពលោក និងមានភ្ញៀវទេសចរលំដាប់អ្នកមានចូលរួមប្រមាណ១០ម៉ឺននាក់ ហើយការប្រគុំតន្រ្តីនេះ ជា​ធម្មតា​មានរយៈពេលប្រមាណពី ២ទៅ៣សប្តាហ៍ ហើយសំបុត្រចូលរួមទស្សនាចាប់ពី១០អ៊ឺរ៉ូ ទៅដល់៨០អ៊ឺរ៉ូ ក្នុង១យប់។

Kazatip បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៣ នៅតំបន់ Crimean ហើយនៅឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ប្រគុំនៅភូមិ Popvka នៅជិតទីក្រុង Myrnyi ក្នុងប្រទេស អ៊ុយក្រែន ហើយការប្រគុំតន្រ្តី​នេះគេប្រកាន់​យក​សំលៀក​បំពាក់ពណ៌ទឹកក្រូច និងខោអាវពណ៌លឿងជាដើម។

យោងតាមគេហទំព័ររបស់ Kazatip បានចេញផ្សាយឲ្យដឹងថា ពិធីប្រគុំតន្រ្តីលាយឡំការដើរស្រាត និងខ្លះៗរួម​ភេទ​គ្នានោះ ហៅថា Kazatip នៅក្នុងឆ្នាំ២០១៤នេះ បានចាប់ផ្តើមប្រគុំ នៅក្រៅរដ្ឋអ៊ុយក្រែន ជាលើកដំបូងនៅ​ក្នុងទី​ក្រុង​តូចមួយឈ្មោះ Anaklia ក្នុងរដ្ឋ Georgia ហើយសំរាប់ឆ្នាំ២០១៥នេះ ពួកគេនឹងមកប្រគុំនៅលើកោះពស់ ស្ថិតក្នុង​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ២៨ ខែកុម្ភៈ ខាងមុខនេះ។

យោងតាមព័ត៌មាននៅលើគេហទំព័រ Kazatip បានសរសេរយ៉ាងដូច្នេះថា «kaZantip moves in space and time…celebrate winter on a nice warm and sandy beach on our own smiling kaZantip iZland of happiness ))) Koh Puos iZland, Sihanoukville, Cambodia from 18 – 28 February 2015 continuing to cross boundaries of reality, we move kaZantip almost to the equator to celebrate winter 2015 for the first time on a nice warm and sandy beach in the Gulf of Thailand with +24..+28°C YEAH !!! on our own smiling kaZantip iZland of happiness from the 18 – 28 February 2015 on the Koh Puos iZland, Sihanoukville, Cambodia.»។

មន្រ្តីរដ្ឋាភិបាលមួយរូប សុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា តាមការធ្លាប់ដឹង ពិធីប្រគុំតន្រ្តី Kazatip នេះ ភ្ញៀវ​ទេសចរ ដែលចូលរួមសុទ្ធសឹងតែជាភ្ញៀវអ្នកមានលំដាប់ ពិភពលោក ហើយមានការប្រើប្រាស់គ្រឿងញៀន និង​ការស្លៀកពាក់ស៊ីចស៊ី ខ្លះស្រាត និងដើរពេញឆ្នេរសមុទ្រ ជួនការឈានដល់ការធ្វើអំពើផ្តេសផ្តាស រួមភេទ ដែលអាច​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។

ជុំវិញបញ្ហានេះ មន្រ្តីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺ និងមិនបានដឹងរឿងនោះនៅឡើយទេ ដោយ​គ្រាន់​តែឆ្លើយថា មិនដឹង ហើយក៏មិនឃើញលិខិតស្នើសុំប្រគុំតន្រ្តីនោះឡើយ ប៉ុន្តែ​មន្រ្តីនៅខេត្ត​ព្រះ​សីហនុ​ទាំង​នោះ​បានបង្ហាញការ មិនគាំទ្រចំពោះកម្មវិធីតន្រ្តី Kazatip នេះដែរ ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ។

ប្រជាពលរដ្ឋក្នុង​ខេត្តព្រះសីហនុ សូមស្នើសុំក្រសួង​ពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្ត មេត្តាជួយមាន​វិធានការណ៍ទ​ប់​ស្កាត់​ការប្រគុំតន្រ្តីបែបអាស​អាភាសនេះ ដើម្បីកុំឲ្យអាសោចកេរិ៍្តឈ្មោះ​ព្រះរាជាណាចក្រអច្ឆរិយៈ​មួយនេះ៕

Kazatip (2)

Kazatip (3)

Kazatip (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *