ការផ្ទេរអំណាចដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះនៃលិទ្ធិប្រជាធិបតេយ្យ

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក នៅថ្ងៃនេះ នៅចំពោះមុខលោកប្រធានតុលាការកំពូល John Roberts បន្ទាប់ពីឈ្នះការបោះឆ្នោតនៅថ្ងៃទី៣​ ខែវិច្ឆិកា ឆ្នាំ២០២០។ តុលាការថ្នាក់រដ្ឋ និងតុលាការកំពូល បានសម្រេចលើបណ្តឹងតវ៉ានានា ថាការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា​ ពិតជាបានប្រព្រឹត្តិទៅដោយត្រឹមត្រូវ ហើយសភាទាំងពីរ ក៏បានប្រកាសទទួលស្គាល់នៃជ័យជំនះរបស់លោក Joe Biden នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។

ទោះបីជាលោក Donald Trump ប្រធានាធិបតីក្នុងតំណែង ចង់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតរបស់ពលរដ្ឋអាមេរិកាំងក៏ដោយ ក៏មិនអាចធ្វើបាន។ លោក Trump មិនអាចក្រាញអំណាចបានទេ។ នេះ សបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធប្រជាធិបតេយ្យសហរដ្ឋអាមេរិក ក៏ដូចជាប្រព័ន្ធច្បាប់ និងប្រព័ន្ធដឹកនាំរបស់សហរដ្ឋអាមេរិក មានភាពរឹងមាំ។ ជាពិសេស គឺ ប្រព័ន្ធ Checks and Balances មានភាពរឹងមាំ ដោយតុលាការឯករាជ្យ ធ្វើការដោយឧត្តមគតិវិជ្ជាជីវៈ ។

សរុបមក គឺប្រព័ន្ធប្រជាធិបតេយ្យសហរដ្ឋអាមេរិក មានភាពរឹងមាំ ដែលស្តែងចេញតាមរយៈការផ្ទេរអំណាចដោយសន្តិវិធី៕

Loading...