ការយកចិត្តទុកដាក់ដល់មន្ដ្រីរាជការថ្នាក់មូលដ្ឋាន ជាការងារចាំបាច់របស់មន្ត្រីថ្នាក់រាជធានី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយទទួលបានព័ត៌មានថា សមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់មួយចំនួន មានបញ្ហាសុខភាពកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរៀងៗខ្លួន លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងលើកទឹកពួកគាត់ជាបន្ទាន់។

ក្រុមការងារបានចុះទៅផ្ទាល់ដល់គេហដ្ឋានលោក ឈឿន ចន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក, លោកស្រី ឈឹង វត្ដី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក ពូជ កន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាលទី១ និងផ្តល់ជូនថវិកាមួយចំនួនសម្រាប់ការព្យាបាល ដើម្បីឆាប់ជាសះស្បើយ និងបន្ដជួយជ្រោមជ្រែង និងអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

Loading...