ការស្តារបឹងតាគម ជាគម្រោងរបស់ក្រសួងវប្បធម៌ ដើម្បីបង្កើននូវភាពទាក់ទាញទេសចរនិងបានទឹកសម្រាប់ពលរដ្ឋប្រើប្រាស់

(បាត់ដំបង)៖ ការស្តាបឹងតាគម (បឹងបុរាណ)មួយកន្លែងក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ជាគម្រោងរបស់ក្រសួងវប្បធម៌ តាមរយៈលោក កែវ រតនៈអភិបាលខេត្តនិងអភិបាលស្រុក ដើម្បីបង្កើន ភាពទាក់ទាញ់ភ្ញៀវទេសចរឡើងវិញ និងបានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ នេះបើយោងតាមការបញ្ជាក់ របស់អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ ។

បើតាមការបញ្ជាក់របស់ភិបាលស្រុកឯកភ្នំបានឲ្យដឹងថា គម្រោងការស្តាបឹងតាគមនេះ មានលិខិតអនុញ្ញាតក្នុងផែនការស្តាលើទំហំផ្ទៃដីចំនួន១០ហិកតានិងជម្រៅ៦ម៉ែត្រ ចាប់ផ្តើមកាលពីដើមខែមិថុនានិងគ្រោងបិទបញ្ចប់នៅចុងខែមករា ឆ្នាំ២០២១ខាងមុខ។ បច្ចុប្បន្នក្រុមការងារកំពុងខិតខំបង្កើនសកម្មភាពស្តា ឲ្យបានរួចរាល់នៅបរិវេណស្រះដែលខាងស្រុកនិងរៀបចំដាំកូនឈើព័ទ្ធជុំវិញធ្វើជាកន្លែងបរណីយដ្ឋានទេសចរណ៍ ពីព្រោះទីនោះជាប់ទៅនឹងប្រាសាទឯកភ្នំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តជាតិឲ្យចូលមកទស្សនា តំបន់នេះបានកាន់តែច្រើនបន្ថែមទៀត ។

លោក ម៉ិល សុផលបញ្ជាក់បន្ថែមថា ដោយឡែកការលើកឡើងពីបងប្អូនប្រជាពលរដ្ឋថាមានឡានដឹកដីជាច្រើនគ្រឿងបើកបរលឿនៗនិងហុយមកលើលំនៅដ្ឋានរបស់ពួកគាត់នោះគឺខាងស្រុកបានទទួលស្គាល់ហើយ គឺមានឡានខ្លះគោរពនិងខ្លះទៀតក៏មិនគោរពដែរ តែខាងសាលាស្រុកក៏បានណែនាំទៅដល់ម្ចាស់ឡានដែលបានមកធ្វើអាជីវកម្មទាំងអស់មកធ្វើកិច្ចសន្យា ហើយក៏សំណូមពរទៅដល់ម្ចាស់អាជីវកម្មអោយជួយណែនាំដល់កូនចៅ ដោយគោរពទៅតាមការណែនាំរបស់អាជ្ញាធរស្រុក ដែលទីមួយនៅពេលដឹកដីចេញពីរណ្តៅដីត្រូវអោយតៃកុងឡាននីមួយៗគ្របតង់ជាប្រចាំដើម្បីកុំអោយធ្លាក់ដីតាមផ្លូវសាធារណ: និងទីពីរឧស្សាហ៍ឈូសសម្អាតដីចេញពីផ្លូវព្រោះខ្លាចមានភ្លៀងមក អាចបណ្តាលអោយរអិលដល់អ្នកធ្វើដំណើរតាមដងផ្លូវជាយថាហេតុ។

គួររំលឹមថា បឹងតាគម គឺជាបឹងចាស់បុរាណមួយកន្លែងដែលបានបន្សល់ទុកតាំងពីសម័យយូលង់ណាស់មកហើយ ដែលមានទីតាំងក្បែរទៅហ្នឹងប្រាសាទឯកភ្នំ ដោយរយៈពេលកន្លងមកមើលឃើញថាបឹងមួយនេះបានគោករាក់ និងដោយមានការសំណូមពរពីប្រជាពលរដ្ឋស្នើសុំអោយមានការស្តាឡើងវិញដើម្បីរក្សាទឹកបានប្រើប្រាស់នៅរដូវប្រាំងរីងស្ងួតផងនោះ ទើបអាជ្ញាធរស្រុកបានស្នើសុំបន្តទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការឯកភាពពីឯកឧត្តមអភិបាលខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធផងនោះ ទើបក្រសួងចេញលិខិតអនុញ្ញាតអោយស្តា ដើម្បីជាប្រយោជន៍រួមសម្រាប់រក្សាទឹកទុកអោយពលរដ្ឋប្រើប្រាស់ផង និងអាចទាក់ទាញភ្ញៀវជាតិនិងអន្តជាតិមកទស្សនានៅទីនោះផងដែរ ៕

Loading...