ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបទីតាំងសន្និធិឈើ១កន្លែងដកហូតឈើប្រភេទម្រេញ៩សន្លឹក

ខេត្តកំពង់ស្ពឺ៖ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កម្លាំងនគរបាលប៉ុស្តតាំងសំរោង និងកម្លាំងអាជ្ញធរមូលដ្ឋាន ដោយមានការចូលរួមពីសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត សរុបចំនួន១៨នាក់ បានសហការរួមគ្នាបង្រ្កាបទីតាំងសន្និធិឈើ ១កន្លែង នៅខាងក្រោយផ្ទះឈ្មោះ ទង ខុន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកណ្តាល ឃុំតាំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូត ឈើប្រភេទម្រេញ(រាជកុល) សរុបចំនួន៩សន្លឹក ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត ចាត់ការតាមនីតិវិធី ៕

Loading...