ការ​ឈួ​ស​ឆាយដី​ព្រៃ​ព្រះរាជ​ក្រិ​ត្យ​ដោយពួក​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​គ្នា​លាក់បាំង តើគួរ​មាន​ចំណាត់ការ​ដែរ​ទេ?

ខេត្តកំពង់ឆ្នាំង៖ គ្រឿងចក្រ​ដែល​ត្រូវ​កម្លាំង​មន្ត្រី​ការ​រិ​យា​ល័យ​ដែន​ជ​ម្រាក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៨ បានចេញ​ល្បាត ប្រទះឃើញ​សកម្មភាព​គ្រឿងចក្រ​ប្រភេទ អា​ប៊ុលD60 ចំនួន០៤គ្រឿង​ឈូសឆាយ​ដីព្រៃ ដែលជា​ដី​ស្ថិតក្នុង​ដែន​ព្រះរាជ​ក្រិ​ត្យ​នៅ​ចំណុច(អូរ​ក្របី​ងាប់ ) ចំណុច​UTM ( 426193;)( 1335595)ក្នុងភូមិ​សាស្ត្រ ភូមិ​កោះ​ខ្ទម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមាន​ការធ្វើសកម្មភាព​ឈូសឆាយ​ដីព្រៃ​នោះ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះឡើយ ។

ក្រោយ​រកឃើញ​សកម្មភាព​ការ​ឈូសឆាយ​ព្រៃ​បែបនេះ​បាន​សមត្ថកិច្ច​ហៅ​ថៅកែ​គ្រឿងចក្រ​មក​សាកសួរ​ព័ត៌មាន បានអោយដឹងថា ដីព្រៃ​ខាងលើ​នោះ ដែល​គេ​ដឹងថា​បាន​ស៉ី​ឈ្នួល​ឈូសឆាយ​អោយឈ្មោះ​ចំរើន​ជា​មេការ​គ្រប់គ្រង​អោយឈ្មោះ (ទេព ភារ​ម្យ )ជា​ម្ចាស់​ដី និង​មាន​អ្នករត់​ការ​ពីរ​អ្នក​ទៀត​គី​មាន​ឋានៈ​ធំ​ក្នុងស្រុក​ទឹកផុស​និង​ម្នាក់​មាន​តួរ​នាទី​ជា​ស្នងការ​ង​ខេត្តកំពង់ឆ្នាំង ដែល​យកលុយ​ទៅ​បិទ​ភ្នែក​បិទមាត់​មន្ត្រី​ជំនាញ​និង​អ្នកកាសែត។

ប្រភពព័ត៌មាន​ពី​មន្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយដឹងថា គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​នូវ​ដី​ទំហំ​ជាង៩០សិប​ហិកតា​ទៅហើយ តែបើ​តាម​ការ​ឲ​ដឹង​នោះ គំរោង​របស់​ក្រុម​ឈ្មួញ​ទន្ទ្រាន​យក​ដីព្រៃ​គឺ១០០០ហិកតា ដែល​ស្ថិតនៅ(ចំណុច​អូរ​ផុង-ចំណុច​អន្លង់​ជ្រូក)ក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ គឺ​មានការ​ឆ្លៀតឱកាស​មុន​រដូវ​បោះឆ្នោត​ឈាន​ជិត​ចូលមក​ដល់​នាពេល​ខាងមុខនេះ ទើប​មានការ​ឃុបឃិត​និង​បើកដៃ​អោយ​ក្រុម​ជនល្មើស​ឈួ​ស​ឆាយដី​ព្រៃ ដើម្បី​ទទួលបាន​ប្រយោជន៍​លុយ​ពុករលួយ​ពី​សំណាក់​ក្រុម​គ្រឿងចក្រ​និង​ម្ចាស់​ដី ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់ភូមិ .ឃុំ កា​រិ​ល័យ​ភូមិបាល​ស្រុក .រហូតដល់​ថ្នាក់ស្រុក-ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស-មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម​ខេត្ត​ឬក៏​អាចមាន​អ្នកធំ​មេ​ខេត្តកំពង់ឆ្នាំង​មាន​ចំណែក​ផងដែរ ។ នេះ​បើតាម​ការផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​ប្រាប់ ។ ទើប​អាចមាន​ដំណើការ​បាន នូវ​ការ​ឈួ​ស​ឆាយដី​ព្រៃ​យ៉ាង​រលូន ដោយ​គ្មាន​ការបង្ក្រាប​ចាប់ ពីរ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ប្រភព​បង្ហើប​ប្រាប់​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ខាង​ឲ​ដឹង​ទៀតថា ម្ចាស់​ដី​ឈ្មោះ(ទេព ភារ​ម្យ)និង​មន្ត្រី​ពាក់ព័ន្ធ បូក​រួមទាំង​មន្ត្រី​ជំនាញ កំពុង​រៀប​គំរោង​យុទ្ធសាស្ដ្រ​ជួល​ពលរដ្ឋ​ដែលជា​បក្ខពួក​របស់​ក្រុម​ខ្លួន​ជួល​អោយ​ឈរឈ្មោះ​កាន់​លិខិតបញ្ជាក់​កាន់កាប់​ដីធ្លី​ពី​ភូមិ​ឃុំ​ងាយស្រួល​ក្នុងការ​ធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ស្របច្បាប់ ដើម្បី​បំភាន់​ភ្នែក​ថ្នាក់លើ​នឹង​ថ្នាក់ដឹកនាំ​ជាតិ ហើយ​បង្វែរ​ទិសដៅ​ដាក់បន្ទុកថា​ជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ដែល​បាន​លក់​ដី​ទៅអោយ​ពួកគេ។

បញ្ហា​ខាង​ការឃុបឃិត​គ្នារ​ឈួ​ស​ឆាយដី​ព្រៃ​ខាងលើ​ទាំងអស់នេះ ដែល​មន្ត្រី​ពាក់ព័ន្ធ​កំពុងតែ​ផ្គើន​ទៅ​អនុសាសន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​ដាក់​បញ្ជា​យ៉ាង​តឹងរឹង​កន្លង​ចំពោះ​មន្ត្រី​ក្រោម​ឱ​វ៉ាត តែ​នៅ​មិន​ព្រម​អនុវត្តន៍​តាម​ឡី​យ។ តើ​​អភិបាលខេត្ត​ឈួ​រ ច័ន្ទ​ឌឿ​ន និង​ លោកសាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​មាន​វិធានការ​ឬ​ចំណាត់ការ​យ៉ាងណា? ៕

 

Loading...