ការ​ញ៉ាំ​អាហារ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ចំពោះ​អ្នកជំងឺ ទឹកនោម​ផ្អែម​

អ្នកឯកទេស​បាន​និយាយថា អ្នកជំងឺ​ទឹកនោមផ្អែម ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន នៅ​ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ ការរៀបចំ​គម្រោង​ដោយ​ប្រុងប្រយ័ត្ន អាច​ជួយ​ខ្លួន​អ្នក​អោយ​មាន​សុខភាព​ល្អ​។​

​វេជ្ជបណ្ឌិត ជូ​អាន បាស្លី (Joan Bardsley) បាន​និយាយថា ជាមួយ​នឹង​ថ្ងៃ​ចុង​សប្តាហ៍​ជិត​មក​ដល់ សូម​ចំណាយពេល​គិត​អំពី​របៀប ដែល​អ្នក​នឹង​ដោះស្រាយ​ព្រឹតិ្តការណ៍​នានា ឬ​អំពី​ការជួបជុំ​មិត្តភិក្ត​ជាដើម​។ ដោយ​មាន​គម្រោង​ជា​មុន អ្នក​អាច​រីករាយ និង​នៅតែ​មាន​សុខភាព​ល្អ​។​

​គំនិត​ល្អ​មួយ​គឺថា ធ្វើ​ការចុះ​កុងត្រា​នឹង​ការ​ញ៉ាំ​អាហារ ដោយ​ខ្លួន​អ្នក​។ មុន​នឹង​ញ៉ាំ​អាហារ ចូរ​គិត​ដោយ​ប្រុងប្រយ័ត្ន អំពី​របៀប​ដែល​អ្នកនឹង​ញ៉ាំ និង​សរសេរ នូវ​គោលបំណង​មួយចំនួន​។ ហត្ថលេខា និង​សរសេរ​ថ្ងៃ​ចុះ​កុងត្រា ហើយ​បិទ​វា នៅមុខ​ទូរ​ទឹកកក​។​

​បន្ទាប់មក រៀបចំ​អាហារ​របស់​អ្នក​។ ពាក់កណ្តាល​នៃ​អាហារ គួរតែ​មាន​បន្លែ ដូចជា​ការ៉ុត សណ្តែក ឬ​ស្ពៃ​ខ្មៅ​ជាដើម​។ ១/៤ គួរតែមាន​អាហារ​ដែល​មាន​ជាតិ​ស្ករ ដូចជា​ដំឡូង​។ ១/៤ ទៀត គឺ​សម្រាប់​សាច់​។ ព្យាយាម​ជៀសវាង​អាហារ​មិន​ស្រស់ និង​យក​ស្បែក​សាច់​ចេញ​។

​គាត់​ក៏​ណែនាំ អោយ​កំណត់​ពី​ការផឹក​គ្រឿង​ស្រវឹង ឬ​បើ​អាច សូម​កុំ​ផឹក​វា​តែម្តង​។ ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ ដើម្បី​រក​មើល​ថា​តើ គ្រឿង​ស្រវឹង នឹង​រំខាន​ដល់​ថ្នាំ ដែល​អ្នក​ប្រើ ឬ​យ៉ាងណា​។ ប្រសិនបើ​វា​មាន​សុវត្ថិភាព សូម​ផឹក​វា​ក្នុង​កម្រិត​មួយ​ទាប​។ កំណត់​ការ​ផឹកស្រា នៅក្នុង​ពិធី​ជប់លាង​។ ជៀសវាង​ការផឹក​ភេសជ្ជៈ​លាយ ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​។​

​សូម​ប្រាកដថា អ្នក​បាន​ធ្វើ​លំ​ហាត់ប្រាណ ជា​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​។ ប្រសិនបើ​អ្នក​មិន​អាច​រក្សា​ការធ្វើ​លំ​ហាត់ប្រាណ ប្រចាំ​ថ្ងៃ​បាន​ទេ​នោះ សូម​ហៅ​សមាជិក​គ្រួសារ​របស់​អ្នក​ទៅ​ដើរ ឬរ​ត់​ជា​ការកំសាន្ត​ជាដើម​។​

​ប្រសិនបើ​អ្នក​កំពុងតែ​ធ្វើ​ដំណើរ សូម​យក​ថ្នាំ​បន្ថែម​ទៅ​ជាមួយ​អ្នក​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​មាន​ទៅ​ដើរលេង​មួយ​សប្តាហ៍ សូម​ខ្ចប់​ថ្នាំ​ទឹកនោមផ្អែម​សម្រាប់ ២ សប្តាហ៍​។ នេះ​អាច​ការពារ​ក្នុងករណី ត្រូវ​ការពន្យារពេល​។ យក​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ សម្រាប់​អាំង​ស៊ុយ​លីន ឬ​ថ្នាំ​គ្រាប់​ដទៃទៀត ក្នុងករណី​បន្ទាន់​។
​នៅពេល​ដែល​ធ្វើដំណើរ​តាម​យន្តហោះ សូម​រក្សា​ថ្នាំ​របស់​អ្នក ជាប់​ខ្លួន​គ្រប់ពេល​។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *