ការ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​ទី​១​ មក​រា​ ឆ្នាំ​២០១៥​ នេះ​

​ភ្នំពេញ​៖​ សមត្ថកិច្ច​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ​ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ចាប់ពី​ដើមឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​ កាល​ ពី​ថ្ងៃ​ទី​១៧​ខែធ្នូ​ ឆ្នាំ​២០១៤​ថា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ និង​ប្រមូល​ពន្ធ​ឱ្យ​បាន​ប្រសើរ​ ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អំពី​ការ​ប្រកាស​បង់ពន្ធ​នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​ដូច​ជា​ នៅ​តាម​កំណាត់​ផ្លូវ​ ទីតាំង​រោង​ ចក្រ​ សហគ្រាស​ ទីសំចត​នានា​ ទាំង​ផ្លូវគោក​ និង​ផ្លូវទឹក​ក្នុងភូមិ​សាស្ត្រ​ រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០១​ខែមករា​ ឆ្នាំ​២០១៥​តទៅ​។​

​ការ​ចាត់វិធានការ​នេះ​ គឺ​ដើម្បី​គាំទ្រ​ដល់​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤​ និង​អនុលោម​តាម​ប្រកាស​លេខ​ ៥៤៨​ សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​០៧​ខែឧសភា​ឆ្នាំ​២០១៤​ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​សាធារណជន​ និង​ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ថា​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤​ ដែល​បាន​អនុវត្តន៍​ពី​ថ្ងៃ​ទី​០៨​ខែឧសភា​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែធ្នូ​ ឆ្នាំ​២០១៤​ ប៉ុន្តែ​កន្លង​មកនេះ​ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​មាន​ម្ចាស់​យានយន្ត​ប្រមាណ​ជាង​ ៥០%​ ប៉ុណ្ណោះ​បាន​មក​ប្រកាស​បង់ពន្ធ​ ឯ​ជាង​៤០%​ទៀត​មិន​ទាន់​មក​ប្រ​ កាស​បង់ពន្ធ​នៅឡើយ​ទេ​ ។​ សាលា​រាជធានី​ភ្នំពេញ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ សាធារណជន​ និង​ម្ចាស់​យានយន្ត​ទាំងអស់​នឹង​ចូលរួម​បង្ក​ លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​ត្រួតពិនិត្យ​ ដើម្បី​បំពេញការងារ​បាន​ល្អ​ប្រសើរ​ជាក់​ជា​មិន​ខាន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *