ការបាញ់ប្រហារទៅលើទីស្នាក់ការ សារព័ត៌មាន Charlie Hebdo នៅទី ក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥គឺជាការបាញ់ប្រហារ បង្ហូរឈាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ សារព័ត៌មាន Le Monde របស់បារាំង បានបង្ហាញពីតួលេខនៃការបាញ់ប្រហារ ក្នុងប្រទេសនេះរយៈពេល៥០ឆ្នាំចុង ក្រោយនេះ ។
- ឆ្នាំ១៩៦១ ក្រុមទាហានសម្ងាត់ OAS បានបើកការវាយប្រហារគ្រាប់ បែកទៅលើក្បួនរថភ្លើងធ្វើដំណើរពីទី ក្រុង Strasbourg ទៅកាន់តីក្រុងប៉ារីស។ ការបំផ្ទុះគ្រាប់បែកស្ថិតនៅពាក់កណ្ដាល ផ្លូវធ្វើឱ្យរថភ្លើងធ្លាក់កង់ចេញពីផ្លូវ បណ្ដាលឱ្យអ្នកដំណើរ២៨នាក់ស្លាប់ ។
- ថ្ងៃទី២០ ឧសភា ១៩៧៨ ខ្មាន់កាំ- ភ្លើងជនជាតិប៉ាឡេស្ទីនបានបាញ់ប្រហារ ទៅលើអ្នកដំណើរដែលត្រៀមលក្ខណៈ ចាកចេញពីប្រទេសបារាំងទៅកាន់ ប្រទេសអ៊ីស្រាអែលនៅក្នុងអាកាសយាន ដ្ឋាន Orly ទីក្រុងប៉ារីស ។ ការបាញ់ ប្រហារនោះសម្លាប់មនុស្ស៨នាក់ ។
- ថ្ងៃទី៣ តុលា ១៩៨០ គ្រាប់បែក១ គ្រាប់បានលាក់ទុកក្នុងកន្ដ្រកម៉ូតូមួយ គ្រឿងហើយបានផ្ទុះនៅមុខព្រះវិហារ ស្ថិតនៅតាមដងផ្លូវCopernic ទីក្រុង ប៉ារីសនៅពេលដែលសាសនិកកំពុងធ្វើ*បិធីបន់ស្រន់ សូត្រធម៌បណ្ដាលឱ្យស្លាប់ ៤នាក់ និង២០នាក់រងរបួស ។
- ថ្ងៃទី៩ សីហា ១៩៨២ មានការ វាយប្រហារទៅលើសហគមន៍អ៊ីស្រា អែលសម្លាប់មនុស្ស៦នាក់ និង២២នាក់ រងរបួស ។ ខ្មាន់កាំភ្លើង៥នាក់បានផ្ទុះ អាវុធ និងគប់គ្រាប់បែកចូលក្នុងភោជ នីយដ្ឋាន Goldenberg ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង ។
- ថ្ងៃទី២៩ មីនា ១៩៨២ ក្បួនរថ ភ្លើងធ្វើដំណើរពីទីក្រុងToulouse ទៅ កាន់ទីក្រុងប៉ារីស ដោយនៅក្នុងរថភ្លើង នោះមានអតីតប្រធានាធិបតីបារាំង Jacques Chirac ពេលនោះលោកជា អភិបាលក្រុងប៉ារីស ។ លោកជាគោល ដៅក្នុងការវាយប្រហារភេរវកម្មបណ្ដាល ឱ្យមនុស្ស៥នាក់ស្លាប់ និង៧៧នាក់រង របួស ។
- នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៣ គ្រាប់បែកមួយគ្រាប់ក៏បានផ្ទុះនៅកន្លែង ត្រួតពិនិត្យលិខិតស្នាមរបស់ក្រុមហ៊ុន អាកាសចរណ៍ទួរគីអ៊ែរឡាញនៅទីក្រុង ប៉ារីសបណ្ដាលឱ្យមនុស្ស៨នាក់ស្លាប់ និង៥០នាក់រងរបួស ។
- ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៣ ក្រុម ប្រដាប់អាវុធជនជាតិអារ៉ាប់បានវាយ ប្រហារគ្រាប់បែក២លើកនៅទីក្រុង Marseille និងនៅលើរថភ្លើង Marsei lle-Paris បណ្ដាលឱ្យស្លាប់៥នាក់ និង ៣៧នាក់រងរបួស ។
- ១៧ កញ្ញា ១៩៨៦ ការវាយប្រហារ គ្រាប់បែកនៅមុខហាងលក់ទំនិញ Tati ក្នុងទីក្រុងRennes សម្លាប់មនុស្ស៧ នាក់ និង៥៥នាក់រងរបួស ។ ការវាយ ប្រហារនោះធ្វើឡើងដោយក្រុមភេរវ កម្មដែលមានភាពជិតស្និទ្ធនឹងអ៊ីរ៉ង់ ។
- ២៥ កក្កដា ១៩៨៥ គ្រាប់បែក១ គ្រាប់បានផ្ទុះនៅក្នុងស្ថានីយរថភ្លើង Saint-Michel កណ្ដាលទីក្រុងប៉ារីស សម្លាប់មនុស្ស៨នាក់ និង១១៩នាក់រង របួស ។
- ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១២ យុវជនអាយុ២៣ឆ្នាំ បានបាញ់សម្លាប់មនុស្ស៧នាក់ ក្នុងនោះ មានកូន៣នាក់របស់ខ្លួន និងបណ្ដាលឱ្យ មនុស្ស៦នាក់ទៀតរងរបួស ។
- ថ្ងៃទី៧ មករា ២០១៥ ខ្មាន់កាំភ្លើង ក្រុមភេរវកម្មបានវាយប្រហារទៅលើទី ស្នាក់ការសារព័ត៌មានCharlie Hebdo សម្លាប់មនុស្ស១២នាក់ ។ ការវាយ ប្រហារនេះចំពេលដែលបារាំងចូលរួម ជាមួយអាមេរិកវាយប្រហារទៅលើ ក្រុមអ៊ិះស្លាមបង្កើតរដ្ឋ ៕