ការ​ប្រកាស​បង់ពន្ធ​លើ​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​ គ្រប់​ប្រភេទ​ សម្រាប់​ឆ្នាំ​២០១៤​ ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​

​ភ្នំពេញ​៖​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ធ្នូ​ ឆ្នាំ​២០១៤​នេះ​ បើ​យោង​តាម​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឲ្យ​ដឹង​ថា​ ការ​ប្រកាស​
​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ សម្រាប់​ឆ្នាំ​២០១៤​ ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​ ។​

​មន្ត្រី​ពន្ធដារ​សង្កត់ធ្ងន់​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៥​តទៅ​ ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នឹង​ចុះ​ត្រួតពិនិត្យ​អំពី​ការ​ប្រកាស​បង់ពន្ធ​នេះ​ នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​ ដូច​ជាៈ​ នៅ​តាម​កំណាត់​ផ្លូវ​ ទីតាំង​រោងចក្រ​-​សហគ្រាស​ ទីសំចត​នានា​ ទាំង​ផ្លូវគោក​ និង​ផ្លូវទឹក​ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។​ការ​ត្រួតពិនិត្យ​នេះ​ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ និង​ប្រមូល​ពន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​គិត​ត្រឹម​ខែធ្នូ​នេះ​ មាន​ម្ចាស់​យានយន្ដ​ប្រមាណ​ជា​៥០​ភាគរយ​ប៉ុណ្ណោះ​ បាន​មក​ប្រកាស​បង់ពន្ធ​ និង​ជាង​៤០​ភាគរយ​ មិន​ទាន់​មក​ប្រកាស​បង់ពន្ធ​នេះ​ នៅឡើយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *