ការ​រុករក​យន្ដហោះ​ MH370​ មិន​ទាន់​ឃើញ​តម្រុយ​ផង​ យន្ដហោះ​មួយ​គ្រឿង​ទៀត​ដឹក​អ្នកដំណើរ​១៦២​នាក់​របស់​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ Airasia​ បាន​បាត់​ខ្លួន​

​ឆ្នាំ​២០១៤​ជា​ឆ្នាំ​ស៊យ​បំផុត​សម្រាប់​ ក្រុមហ៊ុន​អាកាសចរណ៍​នៅ​លើ​ពិភព​ លោក​ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ប៉ុណ្ណោះ​ ឆ្នាំ​២០១៤​បាន​ឆ្លង​ផុត​ទៅ​ប៉ុន្ដែ​ នៅ​ពេលវេលា​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ បែរ​ ជា​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ Airasia​ ទៅ​វិញ​ ។​ នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​ គ្រោះថ្នាក់​យន្ដហោះ​ដល់​ទៅ​ជាង​២០​ លើក​សម្លាប់​មនុស្ស​ជាង​១០០០​នាក់​ ។​

គ្រោះថ្នាក់​យន្ដហោះ​ដែល​ចាប់អារម្មណ៍​ជាងគេ​បំផុត​គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ដែល​មាន​យន្ដហោះ​ចំនួន​២​ គ្រឿង​ជួប​គ្រោះថ្នាក់​ដោយ​មួយ​គ្រឿង​ បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៨​ ខែមីនា​ ដឹក​អ្នកដំណើរ​ ២២៧​នាក់​ និង​ក្រុម​អាកាសយានិក​១២​ នាក់​មក​ទល់​ពេល​នេះ​មិន​ទាន់​រក​ឃើញ​ នៅឡើយ​ ។​

​ការ​រុករក​យន្ដហោះ​ MH370​ មិន​ទាន់​ ឃើញ​តម្រុយ​ផង​ក៏​មាន​យន្ដហោះ​មួយ​ គ្រឿង​ទៀត​ដឹក​អ្នកដំណើរ​១៦២​នាក់​របស់​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ Airasia​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ មក​ ទល់​ពេល​នេះ​ក៏​មិន​ទាន់​រក​ឃើញ​នៅ​ ឡើយ​ដែរ​ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែធ្នូ​ លោក​ Tony​ Fernendes​ អគ្គនាយក​ក្រុមហ៊ុន​ អាកាសចរណ៍​Airasia​ បានឱ្យ​ដឹង​ថា​ ជើង​ ហោះហើរ​QZ8501​ បាន​បាត់​ខ្លួន​នោះ​គឺ​ ជា​សុបិន​អាក្រក់​បំផុត​និង​ជា​ការ​ឈឺចាប់​ បំផុត​សម្រាប់​ម៉ា​ឡេ​ស៊ី​ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​Airasia​ បាន​ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២​ ក្នុង​ប្រទេស​ ម៉ា​ឡេ​ស៊ី​ ដែល​ជា​របស់​មហាសេដ្ឋី​ Tony​ Fernendes​ ។​ ករណី​បាត់​ខ្លួន​យន្ដ​ ហោះ​ខាងលើ​គឺ​លើក​ទី​៣​ហើយ​សម្រាប់​ម៉ា​ឡេ​ស៊ី​ ។​

​លោក​អគ្គនាយក​Tony​ Fernendes​ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ដែល​ បាន​ចូលរួម​យ៉ាង​សកម្ម​រុករក​យន្ដហោះ​ដែល​បាត់​ខ្លួន​នោះ​ ។​ នៅ​ពេល​នេះ​គេ​ កំពុង​តែ​រុករក​យន្ដហោះ​ QZ​ 8501​ នៅ​ បាតសមុទ្រ​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ នៃ​ដែនសមុទ្រ​ម៉ា​ឡេ​ស៊ី​ ដោយសារ​តែ​ យន្ដហោះ​មិន​ទាន់​ហោះហើរ​ផុត​ដែន​ អាកាសប្រទេស​នេះ​នៅឡើយ​ ។​

​អ្នកឯកទេស​ក្នុង​ការ​រុករក​យន្ដហោះ​ បាត់​ខ្លួន​បាន​វាយតម្លៃ​ថា​ ការ​ស្វែងរក​ យន្ដ​ហាះ​ QZ​ 8501​ មិន​ស្មុគស្មាញ​ដូច​ជា​ ការ​រុករក​យន្ដហោះ​MH370​ នោះ​ឡើយ​ ដោយសារ​តែ​យន្ដហោះ​នេះ​មិន​ទាន់​ហោះ​ ហើរ​ផុត​ពី​ដែនអាកាស​ឥណ្ឌូ​នេ​ស៊ី​នៅ​ ឡើយ​ ។​ យន្ដហោះ​ QZ​ 8501​ បាន​បាត់​ ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា​ នៅ​លើ​ដែនអាកាស​ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​មន្ទីរ​បញ្ជា​ ការ​ហោះហើរ​ឥណ្ឌូ​នេ​ស៊ី​ ។​ សារ​ចុង​ ក្រោយបង្អស់​របស់​ប្រធាន​អាកាសយានិក​គឺ​ស្នើ​បង្កើន​កម្ពស់​ ហើយ​ផ្លាស់​ប្ដូរ​ទិស​ ដៅ​ហោះហើរ​បញ្ជៀ​ស​អាកាសធាតុ​ អាក្រក់​ ។​

​ចំណែក​យន្ដហោះ​ MH370​ បាន​ផ្ដាច់​ ទំនាក់ទំនង​ជាមួយ​មន្ទីរ​បញ្ជាការ​ហោះ​ ហើរ​នៅ​តំបន់​ព្រំដែន​ម៉ា​ឡេ​ស៊ី​និង​វៀត​ ណា​ម​កាលពី​ថ្ងៃ​ទី​៨​ ខែមីនា​ ។​ ការ​ស្រាវ​ ជ្រាវ​ក្រោយមក​បាន​បង្ហាញ​ថា​ យន្ដហោះ​ បាន​បង្វែរ​ទិស​ដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា​ ។​
​ក្នុង​ករណី​បាត់​ខ្លួន​យន្ដហោះ​ទាំង​២​ទី​ បញ្ជាការ​ហោះហើរ​សុទ្ធសឹងតែ​មិន​ទទួល​ បាន​ទំនាក់ទំនង​ណាមួយ​ពី​ក្រុម​អាកាស​ យានិក​ពី​ស្ថានភាព​ប្រែប្រួល​ពេល​ហោះ​ ហើរ​ ។​

​អ្នកឯកទេស​ Petter​ Smith​ មក​ពី​ ប្រទេស​អូស្ដ្រាលី​បាន​ដាក់​សំណួរ​ចោទសួរ​ថា​ ប្រសិនបើ​យន្ដហោះ​ QZ​ 8501​ ជួប​អាកាសធាតុ​អាក្រក់​ហេតុ​អ្វី​បាន​ អាកាសយានិក​មិន​ទំនាក់ទំនង​មក​ទីបញ្ជាការ​ហោះហើរ​ ។​ ចំណុច​សំខាន់​បំផុត​ របស់​អ្នកបើកបរ​យន្ដហោះ​គឺ​ទំនាក់ទំនង​មក​ទីបញ្ជាការ​ហោះហើរ​រាយការណ៍​ពី​ស្ថានភាព​ ។​ លោក​បន្ដ​ទៀត​ថា​ អាកាស​ ធាតុ​អាក្រក់​ គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ ប្រទេស​ឥណ្ឌូ​នេ​សី​នា​ពេល​នេះ​ ប៉ុន្ដែ​មិន​ មាន​ន័យ​ថា​ អាកាសធាតុ​អាក្រក់​នោះ​ បង្ក​គ្រោះថ្នាក់​ដល់​យន្ដហោះ​ខាងលើ​ នោះ​ឡើយ​ ។​ នៅ​ពេល​យន្ដហោះ​ជួប​ អាកាសធាតុ​អាក្រក់​អ្នកបើកបរ​តែងតែ​គ្រប់គ្រង​ស្ថានភាព​បាន​ពេល​ហោះហើរ​ នៅ​លើ​អាកាស​ ។​ ករណី​បាត់​ខ្លួន​នេះ​ជា​ រឿង​មួយ​ដ៏​អាថ៌​កំបាំង​ ។

​ចំណុច​មួយ​ចំនួន​ដែល​គេ​ចោទ​ថា​ ជា​មូលហេតុ​ដែល​យន្ដហោះ​បាត់​ខ្លួន​គឺ​ អាកាសយានិក​បន្ថយល្បឿន​នៅ​ពេល​ ហោះហើរ​នៅ​លើ​កម្ពស់​ខ្ពស់​ ។​ អ្នក​ឯក​ ទេស​បញ្ជាក់​ថា​ នៅ​ពេល​យន្ដហោះ​បាត់​ ខ្លួន​នោះ​ហោះហើរ​ក្នុង​ល្បឿន​មិន​ដល់​ ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង​ ។​

​នៅ​ពេល​នេះ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ បាន​ស្វះ​ស្វែងរក​យន្ដហោះ​ QZ​ 8501​ ។​ សហរដ្ឋអាមេរិក​ប្រកាស​ថា​ ពេល​នេះ​ ខ្លួន​មិន​ទាន់​ទទួល​បាន​សំណើ​ឱ្យ​ជួយ​រុករក​ យន្ដហោះ​បាត់​ខ្លួន​ខាងលើ​នៅឡើយ​ ។​ មិត្ដ​អ្នក​អាន​ជា​ច្រើន​ព្រួយបារម្ភ​ខ្លាច​យន្ដហោះ​របស់​ឥណ្ឌូ​នេ​ស៊ី​ដែល​បាត់​ខ្លួន​នេះ​ ធ្លាក់​ក្នុង​គន្លង​យន្ដហោះ​របស់​ម៉ា​ឡេ​ស៊ី​MH370​ ដែល​មិន​អាច​រក​ឃើញ​ជា​រៀង​ រហូត​ ។​ ពេល​នេះ​ក្រុម​អ្នករុករក​កំពុង​ ស្វែងរក​នៅ​បាតសមុទ្រ​ ហើយ​បើ​ការ​រុក​ រក​មិនឃើញ​គឺជា​រឿង​មួយ​ដ៏​ចម្លែក​មិនមែន​បាត់​ខ្លួន​ដោយ​ចៃដន្យ​នោះ​ឡើយ​ អាច​បណ្ដាល​មក​ពី​អភ្ភូតហេតុ​ណាមួយ​ ទើប​បាត់​ខ្លួន​រក​មិនឃើញ​ បើ​ទោះ​មាន​ បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការ​រុករក​ក៏​ដោយ​ ៕

635553395119450170-EPA-INDONESIA-PLANE-MISSING

Loading...

Leave a Reply

Your email address will not be published. Required fields are marked *