ការ​អ៊ុត​កៅស៊ូ AC ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ រហូតដល់​វិមានឯករាជ្យ បានបញ្ចប់​ការដ្ឋាន​ទាំងស្រុង ទោះបី​វីរុស​កូ​វីដ-១៩ កំពុង​យារយី​ក្ដី​

ភ្នំពេញៈ គម្រោង​ជួសជុល មហាវិថី​ព្រះ​ន​រោ​ត្ដម ដែល​ខូចខាត​ដោយ​ទឺ​ក​ជំនន់ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ពី​រមណីយដ្ឋាន
​វ​ត្ត​ភ្នំ រហូតដល់​វិមានឯករាជ្យ ដែល​អ៊ុត​កៅស៊ូ AC កំរាស់ ៥ សង់ទីម៉ែត្រ​នោះ បានបញ្ចប់​ហើយ កាលពី​ថ្ងៃទី​១១ មីនា នេះ បើទោះបី​វីរុស​កូ​វីដ​១៩
កំពុង​យាយី​ក៏ដោយ តែ​ការងារ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដដែល​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ កំណាត់​មហាវិថី​ព្រះ​ន​រោ​ត្ដម ចាប់ពី​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ រហូតដល់​វិមានឯករាជ្យ ក្រុមការ
ងារ បាន​ជួសជុល​សំបុកមាន់ ធ្វើ​គ្រឹះ​កាលពី​ពាក់កណ្តាល ខែមករា ឆ្នាំ​២០២១ និង​បានបញ្ចប់​ការជួសជុល​គ្រឹះ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ
២០២១​។ ក្រុមការងារ បានចាប់ផ្ដើម​ធ្វើការ​អ៊ុត​កៅស៊ូ AC កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ហើយ​គិត​មកដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នេះ ការដ្ឋាន​
ទាំងមូល បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​អ៊ុត​កៅស៊ូ AC កំរាស់ ៥ សង់ទីម៉ែត្រ ទទឹង ១៦ ម៉ែត្រ បណ្តោយ​ប្រវែង ២.១៥០ ម៉ែត្រ ចាប់ពី​រង្វង់​មូល​
វត្តភ្នំ ដល់​មាន​ឯករាជ្យ​។​

​មន្ត្រី​ដដែល បានបញ្ជាក់​ថាៈ នៅក្នុង​ខណ្ឌដូនពេញ គម្រោង​ជួសជុល​ផ្លូវ ដែល​ខូចខាត​ដោយ​ទឹកជំនន់ កន្លងមកនេះ មាន​ចំនួន ១៦ ខ្សែ ។
ប៉ុន្តែ​មកដល់ពេលនេះ ក្រុមការងារ បាន​ស្ថាបនា​រួចរាល់ ចំនួន ១១ ខ្សែ​ហើយ ពោលគឺ​កំណាត់ មហាវិថី​ព្រះ​នរោត្តម​នេះ គឺជា​កំណាត់​ផ្លូវ​ទី​១១
របស់​គម្រោង​រដ្ឋបាល រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ បានឱ្យដឹងថាៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បើទោះបី​ស្ថិតក្នុង​ដំ
ណាក់កាល ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដៃ​ម្ខាង នៅតែ​ធ្វើការ​អភិវឌ្ឍ
រាជធានី​ភ្នំពេញ​ហើយ ដៃ​ម្ខាង​ទៀត​ប្រឹងប្រែង ទាំងយប់ ទាំង​ថ្ងៃ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩៕

Loading...