កាស៊ីណូណាហ្គាវើលកំពុងស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសវនកម្មទៅលើកាស៊ីណូ Naga World ដើម្បីវាយតម្លៃបំណុលពន្ធលើប្រតិបត្តិការមិនមែនល្បែង បន្ទាប់ពីការរកឃើញ «ភាពមិនស្របគ្នា» កាលពីឆ្នាំមុនដែលនាំឲ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើកដំបូងមិនធ្លាប់មានលើកាស៊ីណូដ៏ធំមួយនេះ ។

លោក រស់ ភិរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា៖ «ការធ្វើសវនកម្មនេះកំពុងបន្តហើយយើងមិនទាន់បញ្ចប់ថាតើ Naga World ជំពាក់បំណុលពន្ធផ្នែកប្រតិបត្តិការមិនមែនល្បែងប៉ុន្មាននោះទេ»។

លោកបន្តថា៖«ហេតុអ្វីយើងកំពុងធ្វើការងារនេះគឺដោយសារតែយើងបានរកឃើញកាលពីឆ្នាំមុនថាពួកគេត្រូវបង់ពន្ធកាន់តែច្រើន»។ NagaCorp Ltd ដែលជាក្រុមហ៊ុនចុះបញ្ជីនៅកោះ Cayman ដែលគ្រប់គ្រងលើ NagaWorld បានបង្កើនប្រាក់ចំណេញរបស់ខ្លួនក្នុងរយៈពេល ២០ ឆ្នាំលើការរៀបចំពន្ធអនុគ្រោះខ្ពស់បំផុតជាមួយរដ្ឋាភិបាលកម្ពុជា។ លើសពីនេះភាពផ្ដាច់មុខរយៈពេល ៤១ ឆ្នាំលើទីតាំងរង្វង់ ២០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញរហូតដល់ឆ្នាំ ២០៣៥ ក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០០៣ បានបង់អត្រាពន្ធតិចជាង ២ ភាគរយលើប្រាក់ចំណូលពីល្បែងជំនួសឲ្យពន្ធលើប្រាក់ចំណេញសាជីវកម្ម ២០ ភាគរយនៃស្ដង់ដាររបស់កម្ពុជា៕

123

pic1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *