កាំកុងត្រូលពិនិត្យគុណភាពទំនិញនៅផ្សារក្នុងស្រុកស្អាង និងកោះធំពុំបានរកឃើញសារធាតុហាមខតអ្វីឡើយ

ខេត្តកណ្តាល៖ ក្រុមអាជីវករភាគច្រើនយល់អំពីផលប៉ះពាល់នៃចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់ប៉ុន្តែហាក់មិនទាន់យល់អំពីផលប៉ះពាល់នៃទំនិញហួសកាលបរិច្ឆេទខូចគុណភា ពប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល លោក អ៊ូ ម៉ានរិន បានមានប្រសាសន៍ ក្នុងឱ កាសចុះពិនិត្យគុណភាពទំនិញនៅផ្សារស្អាង ក្នុងស្រុកស្អាង និងផ្សារកោះធំ ក្នុងស្រុកកោះធំ កាលពីថ្ងៃទី១៣ វិច្ឆកា ២០១៨ កន្លងទៅនេះថា ដើម្បីសំដៅពង្រឹងសុវត្ថិភាព និងគុណភាពម្ហូបចំណីអាហារដែលកំពុងចររាចរណ៏លើទីផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការជរើយៗសាខាកាំកុងត្រូល តែងចុះពិនិត្យគុណភាពទំនិញ ដូចជាធ្វើការពិនិត្យទៅលើគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលមានសភាពខួចគុណភាពកំពិទ និងហួសការបរិច្ជេទ ដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

ជាក់ស្តែងនៅក្នុងការត្រួតពិនិត្យពេលនេះ ក្រុមការងារបានធ្វើតេស្តបឋមទៅលើ ត្រីងៀត សាច់ក្រក ស្ករត្នោត សណ្តែកបណ្តុះ គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិតសាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ជាលទ្ធផលពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ធ្វើអោយប៉ះពាល់ដល់សុខភាពឡើយ។ ប៉ុន្តែបានដកហូតទំនិញហួសកាលបរិច្ឆេទ និងខួចគុណភាព មានទឹកក្រូចចំនួន១ដបធំ នំដំឡូងកំប៉ុង៦កំប៉ុង និងបានធ្វើការចែក និងបិទស្ទីកឃើផ្សព្វផ្សាយអំពីផលិតផលទំនិញដែលខួចគុណភាព និងហួសការបរិចេ្ជទជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក អ៊ូ ម៉ានរិន ក៏បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់តែផលិតផល ដែលមានសុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំអោយប៉ះពាល់ដល់សុខភាពកើតជម្ងឺផ្សេងៗ ធ្វើអោយប្រជាជនត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព និងណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ សារីម

Loading...