កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២បានបញ្ចប់ដោយអះអាងជាថ្មីកិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យរួម

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់កាលពីថ្ងៃសៅរ៍ ដោយបានអះអាងជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងចក្ខុវិស័យរួម ។

នាយករដ្ឋមន្ត្រីសឹង្ហបូរីលោក Lee Hsien Loong បាននិយាយថា មេដឹកនាំអាស៊ានបានអនុម័តសេចក្តីសម្រេច ដែលស្របតាមអាទិភាពសម្រាប់ឆ្នាំនេះ របស់អាស៊ានដើម្បីពង្រឹងភាពរឹងមាំ និងសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន ។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលលោក លី (Lee)បាននិយាយថា ការផ្តល់ឱ្យគឺជាទស្សនវិស័យរបស់មេដឹកនាំអាស៊ានសម្រាប់អាស៊ាន ដែលមានភាពរឹងមាំ និងការច្នៃប្រឌិត ហើយទី២គឺការបង្កើតបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។

បណ្តាញទីក្រុងឆ្លាតវៃអាស៊ាននេះនឹងប្រើបច្ចេកវិទ្យាដើម្បីកែលម្អរវាងជីវភាពរស់នៅ នឹងជីវភាពរស់នៅរបស់ប្រជាជននៅតាមទីក្រុងនានា ទូទាំងបណ្តាប្រទេសសមាជិកអាស៊ាន ។

ទី៣ គឺសេចក្តីថ្លែងរបស់មេដឹកនាំអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ ខាងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ដើម្បីរក្សាល្បឿននៃប្រព័ន្ធដំណើរការឌីជីថល ។

លោក លី បាននិយាយថា លោកក៏មានសេចក្តីរីករាយផងដែរ ក្នុងការប្រកាសអំពីការបញ្ចប់គំរូសន្ធិសញ្ញាធ្វើបត្យាប័នអាស៊ាន (MAET) មូលនិធិយុវជនសិង្ហបុរី-អាស៊ាន និងការរៀបចំសិក្ខាសាលាប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលហៅថា កម្មវិធីច្បាប់អាស៊ាន ។

យោងតាមលោក លី បានឱ្យដឹងថា មេដឹកនាំអាស៊ានបានពិភាក្សាយ៉ាងល្អក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ លើបញ្ហាតំបន់ និងការចូលរួមខាងក្រៅរបស់អាស៊ាន ។

អាស៊ានរួមមានប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរីពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ៕ សុរ្ម័ន

Loading...