កិច្ចប្រជុំគណបញ្ជារការឯកភាពខេត្តរតនគិរី

រតនគិរី: នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំគណបញ្ជារការឯកភាពខេត្ត ក្រោមវត្តមានលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណបញ្ជារការឯកភាព ខេត្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់អង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុក ទាំង ៩ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំង ៥០ និងកម្លាំងនគរបាលប៉ុស្តិ៍តាមបណ្តោយខ្សែរ ក្រវ៉ាត់ព្រំដែនសរុបប្រមាណជាង ១០០ នាក់។

ថ្លែងបើកកិច្ចប្រជុំលោក ថង សាវុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអង្គភាពពាក់ព័ន្ធព្រមទាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ចាត់តាំងអនុវត្តតាមតួនាទី និង ភារកិច្ចរៀងៗខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានជម្រុញអោយ គណបញ្ជារការឯកភាពក្រុងស្រុកបន្តលើកកម្ពស់គុណភាពការងារ ប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន ដោយត្រូវពង្រឹងសមត្ថភាពកម្លាំងជំនាញ គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានទំនើប បំពុលបរិយាកាសអសន្តិសុខក្នុងចេតនាបង្កចលាចរសង្គម ព្រមទាំងត្រូវ គ្រប់គ្រងមុខសញ្ញាគល់ដៅសំខាន់ៗដែលមាននិន្និកាប្រឆាំង និងបង្កើនសកម្មភាពចលនា ប្រជាពលរដ្ឋគ្រប់ស្រទាបអោយមានសកម្មភាពចូលរួមក្នុងការផ្តល់ព័ត៌មានអំពីសភាពការដែលធ្វើអោយប៉ះពាក់ដល់សន្តិសុខជាតិ និងសន្តិសុខសង្គម។

បន្តខិតខំកាត់បន្ថយ បទល្មើសទូទៅ បទល្មើសគ្រឿងញៀន រួមនិងបទល្មើសផ្សេងៗទៀតអោយមានការថយចុះ ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលប្រគល់ ជូន។ បន្តផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងជម្រុញការរឹតបណ្តឹង ការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យគោលដៅដើមទី ការដឹកសំពីងសំពោង ការផ្ទុកមនុស្សលើសចំណុះ និងលក្ខណៈបច្ចេកទេសយានយន្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងត្រូវកែប្រែឥរិយាបទមន្រ្តីនគរបាលចរាចរអោយមានទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋ ជាពិសេសត្រូវលុបបំបាត់អោយខានតែបាននូវការដាក់បុស្តិ៍ត្រួតពិនិត្យ អនាធិបតេយ្យ ព្រមទាំងបន្តសហការចុះយុទ្ធនាការកាត់ទ្រុងរថយន្តធំៗដែលប្រមុខ រាជរដ្ឋាភិបាលប្រគល់ជូន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍បូកសរុបសភាពការ និងកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខសាធារណៈដែលលើកឡើងដោយឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង នគរបាល បានអោយដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៨ កើត ឡើងចំនួន ៧ លើក បើប្រៀបធៀបទៅនិងខែមករា ឆ្នាំ២០១៨ កើតឡើងចំនួន២ លើក កើនឡើង ចំនួន ៥ លើក ស្មើរនិង ២៥០% ក្នុងនោះមានបទឧក្រិដ្ឋ ១/០ លើក កើនឡើង ចំនួន ១ លើក ករណីរំលោភសម្លាប់ បទមជ្ឈឹមមាន ៦/២ លើក កើនឡើង ៤ លើក ករណីលួចគ្មានស្ថានទម្ងន់ ៤ លើក ករណីហិង្សាដោយចេតនា ២ លើក ។ រាល់ករណី ដែលបានកើតឡើងខាងលើនេះបណ្តាលអោយស្លាប់មនុស្សចំនួន១នាក់ រងរបួស២នាក់ បាត់ម៉ូតូ ២ គ្រឿង ។
ក្នុងករណីខាងលើនេះកម្លាំងបង្រ្កាបបានចំនួន ៦ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ មុខសញ្ញា និងអនុវត្តដីការតុលាការចាប់ខ្លួន ១មុខសញ្ញា ៕

Loading...