កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជាបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពី ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ដោយសាមគ្គីភាពតាមរយៈប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះត្រូវបាន ផ្តួចផ្តើមឡើងដោយសាធា រណរដ្ឋប្រជាមានិតចិននិងបានដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងចូលរួមដោយ រដ្ឋមន្រ្តីមកពី២៦ប្រទេសជាដៃគូនៃកិច្ចសហប្រតិបត្តិការ​នៃគំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់និងផ្លូវកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ ។

អង្គប្រជុំបានទទួលស្គាល់នូវភាពចំាំបាច់តម្រូវឲ្យមានសាមគ្គីភាពអន្តរជាតិកិច្ចសហប្រតិបត្តិការពហុភាគីនិងការគាំទ្រគ្នាទៅ វិញទៅមកកាន់តែរឹងមាំជាងមុនដើម្បីដោះស្រាយជម្ងឺរាតត្បាតសកលនិងផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងររបស់វា នៅ ទូទាំងពិភពលោកឲ្យកាន់តែមានប្រសិទ្ធភាពដោយគ្មានការរើសអើងភាពលំអៀងការប្រកាន់ពូជសាសន៍និងភាព​ស្អប់ខ្ពើម ឡើយ។ អង្គប្រជុំបាន​ចូលរួម​រំលែក​ទុក្ខដោយសុទ្ធចិត្តចំពោះមនុស្សជាច្រើនដែលបានបាត់បង់ជីវិត ដោយសារជម្ងឺកូវីដ-១៩និងបានសំដែងអំណរគុណដល់អ្នកដែលបានធ្វើពលីកម្មក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតសកល។អង្គប្រជុំបានទទួល ស្គាល់តួនាទីស្នូលរបស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងការជំរុញនិង​សម្របសម្រួលការឆ្លើយតបជាសកល ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ជាពិសេសតួនាទីដឹកនាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក។

អង្គប្រជុំ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដោយ​ស្របទៅតាមស្មារតីនិងគោលការណ៍ នានា ដែលមានចែងនៅក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំលើកទី២ ស្តីពីវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការស្វែងរកការអភិវឌ្ឍ​ដែល​មាន​បទដ្ឋានខ្ពស់ផ្តោតទៅលើប្រជាជននិង​ប្រកបដោយ​ចីរភាព។ ដើម្បីកសាង​វិថីសូត្រសុខភាពអង្គ​ប្រជុំ​បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចែករំលែកព័ត៌មាននិងឧត្តម្មានុវត្តន៍ទាន់ពេលវេលានិងការធ្វើ ឲ្យប្រសើរឡើងនូវការទទួលបានផលិតផលសុខា ភិបាលប្រកបដោយសមធម៌និងតំលៃសមរម្យរួមទាំងវ៉ាក់ សាំងការពារ ដែលគួរតែត្រូវបានទទួលស្គាល់ថាជាទំនិញសាធារណៈសកល។អង្គប្រជុំក៏បានពិភាក្សាពីវិធីសាស្រ្តនិងមធ្យោបាយដើម្បីជំរុញការតភ្ជាប់​និងលើកកម្ពស់ការ​ស្តារ​សេដ្ឋកិច្ច​ ឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ក្រោមគំនិត​ផ្តួចផ្តើមខ្សែក្រវាត់​និងផ្លូវ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនបានជម្រាបជូន​អង្គប្រជុំពីយុទ្ធនាការដ៏ជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល​នៃ​​ជម្ងឺកូវីដ-១៩និងការចូលរួមចំណែករបស់កម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងសកល។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំនិងការរួមចំណែករបស់ប្រ ទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតកូវីដ-១៩នៅទូទាំងសកលលោក។
ឯកឧត្តម​ឧបនាយក រដ្ឋមន្រ្តីបានចូលរួមជាមួយថ្នាក់ដឹកនាំដទៃទៀតសំដែង ការ​កោតសរសើរ​ដល់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការរៀបចំកិច្ចប្រជុំដ៏សំខាន់​នេះឡើងដែលនឹងបង្កើតឱ្យមានការប្តេជ្ញាចិត្តជាអន្ដរជាតិ ដើម្បីជំនះលើការរីករាលដាល​នៃជំងឺ​រាតត្បាត​នេះ​នាពេលបច្ចុប្បន្ននិងលើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយ ជម្ងឺកូវីដ-១៩។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព» ព្រមទាំងបានសង្កត់ធ្ងន់លើចំណុចដូចខាងក្រោម៖
– ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ យើងមិនអាចឈ្នះការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនេះទេ។ ការធ្វើនយោបាយណាមួយទៅលើការផ្ទុះឡើងនៃជម្ងឺរាតត្បាត ឬការ លេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជម្ងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។
– យើងចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួមរបស់ពួកយើង ដើម្បីដោះស្រាយវិបត្តិសុខភាព សាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើថ្នាំព្យាបាលនិងវ៉ាក់សាំង។ ក្នុងន័យនេះ កម្ពុជាគាំទ្រដល់ការបង្កើតឱ្យមានគំនិតផ្តួចផ្តើម «វិថីសូត្រសុខភាព» ។
– ក្នុងបរិបទបច្ចុប្បន្ន ដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាព ពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ដើម្បីអាច បំពេញបេសកកម្មជាធម្មតារបស់ខ្លួនបានកាន់តែប្រសើរឡើង ។
– ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេសមួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាតកន្លងផុត។
– ទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍ មានសារៈសំខាន់ជាអ្នកផ្គត់ផ្គង់ផង និងជា ទីផ្សារផង។ ការធានាបាននូវការតភ្ជាប់ដែលគ្មានរបាំងក្នុងចំណោមយើងទាំងអស់គ្នា នឹងជួយ ពង្រឹងសេដ្ឋកិច្ចរបស់យើង។
– ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពាវនាវឱ្យមានការចូលរួមកាន់តែស៊ីជម្រៅបន្ថែម ទៀត ពីសំណាក់តួអង្គរដ្ឋនិងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយនៃកិច្ចសហប្រតិ- បត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។

អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ដោយសាមគ្គីភាពដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួមនៃសាមគ្គីភាពរបស់អ្នកចូលរួមប្រជុំទាំងអស់និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីជាពិសេសក្រោមក្របខ័ណ្ឌនៃ​គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩លើកកម្ពស់​ការស្តារសេដ្ឋកិច្ចសង្គម និងបន្តកិច្ចខិត ខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងសហគមន៍នៃអនាគតរួម ៕

Loading...