កីឡាករបឺត សង្ឃឹម និង ជ័យ ប៊ុនសង់ឈ្នះកៅអីវគ្គ៨នាក់ចុងក្រោយ

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងវគ្គប្រកួតជម្រុះ១៦នាក់ដំណាក់កាលទី២ កាលពីល្ងាច់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅ កីឡាករ បឺត សង្ឃឹម មកពីក្លិបរាហាប់ស្វាយប៉ាក់ និងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធីអាជ្ញាធរអាវុធគីមី សុទ្ធតែទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយដូចគ្នា នៅសង្វៀនទូរទស្សប៉ុស្តិ៍លេខ៥អារីណា។ សម្រាប់កីឡាករទាំង២នាក់នេះ ពួកគេទំនងត្រូវផ្គូផ្គង់ឲ្យជួបប្រកួតគ្នាក្នុងវគ្គ៨នាក់ ដើម្បីឆ្លងចូលដំណាក់ទី៤វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

ចំពោះអ្វីដែលកីឡាករទាំង២នាក់ទទួលនាពេលនេះ គឺ កើតចេញពីភាពវៃឆ្លាត ប៉ិនប្រសបនិងការខិតខំប្រឹងប្រឺងព្យាយាមហ្វឹកហាត់ជាប្រចាំ ។ជាក់ស្តែងកីឡាករ ជ័យ ប៊ុនសង់ បានប្រកួតឈ្នះកីឡាករ តាំង សីហា កមពីក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ ។ ប៉ុន្តែជ័យជម្នះនេះបានទាំងលំបាក់បំផុត ព្រោះទឹកទី១ ប៊ុនសង់ត្រូវតាំង សីហាវាយឲ្យអាជ្ញាកណ្តាលរាប៨ម្តង ក្រោយមកប៊ុនសង់ក៏ស្រោចសង់បានមកវិញតាមរយៈការប្រើស្នៀតកណ្តាប់ដៃ និងជង្គងចំនួន២ខណៈការប្រកួតនេះមានតែ៣ប៉ុណ្ណោះ។

ដោយឡែក កីឡាករបឺត សង្ឃឹម ក៏ឈ្នះកីឡាករ វៀត ប៊ុនឌឿនមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុប្រផុតប្រផើយដែរ ។ សកម្មភាពប្រកួត៣ទឹក បឺត សង្ឃឹម ហាក់មានប្រៀបផ្នែកបច្ចេកទេស ប៉ុន្តែពួកគេទាំង២នាក់បានប្រើគ្រប់មធ្យោបាយដើម្បីវាយបកសង់គ្នាទៅវិញទៅមក។ បឺត សង្ឃឹម ប្រើស្នៀតវាយចេញដូចជា ជង្គង់ កណ្តាប់ដៃ និងកែងបតចំគោលដៅល្អ ខណៈប៊ុនឌឿនវាយសង់ដោយស្នៀតកែងមួយៗនិងជើងទាត់ ធាកសងវិញ ។

គួររំលឹកថា កីឡាករទាំង៨នាក់ដែលត្រូវឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយ ដូចជា ឌុម កែវដម ឡុង សំណាង លាស់ យីន ស៊ឹម វណ្ណដេត វេង សុភ័ក្រ ឃីម បូរ៉ា បឺត សង្ឃឹម និង ជ័យ ប៊ុនសង់ ចំពោះតំណែងជើងឯកពានរង្វាន់ TV5 KNOCK OUT SERIE ទម្ងន់៦០គីឡូក្រាម ទទួលបានប្រាក់រង្វាន់ចំនួន៤ពានដុល្លារ អមជាមួយពានរង្វាន់១៕

Loading...