កីឡាករ​បាល់ទាត់ Cristiano Ronaldo បន្លំ​ខ្លួន​ទៅលេង​បាល់​តាមផ្លូវ​

​កីឡាករ​បាល់ទាត់ Cristiano Ronaldo បានបង្ហាញ ពី​ភាពស្និទ្ធស្នាល ជាមួយនឹង អ្នកគាំទ្រ បន្ទាប់ពី​រូបគេ បាន​បន្លំ តែងខ្លួន​ជា​អ្នកសុំទាន​មកលេង​បាល់​ជាមួយ កូនក្មេង នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​។ ជើងឯក ជ័យលាភី FIFA Ballon d’or រូបនេះ បាន​ស្លៀក សំលៀកបំពាក់ បន្លំ​ឲ្យ​មើលទៅ​ធាត់ បន្ថែម​ជាមួយ​ពុកមាត់ ពុកចង្កា និង សក់​ក្លែងក្លាយ​។​

​ក្រោយមក បាន​បន្តិច Ronaldo បង្ហាញខ្លួន ដោយបាន​ដោះ​សំលៀកបំពាក់ និង គ្រឿង​បន្លំ របស់គេ​ចេញ នៅត្រង់ ទីប្រជុំជន Plaza de Callao ដែល​ធ្វើ​ឲ្យ មនុស្សម្នា យ៉ាងច្រើន ផ្អើល​ចោមរោម ខ្សែប្រយុទ្ធ​ក្លឹប Real Madrid រូបនេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ Cristiano Ronaldo បាន​រង​នូវ​ការបណ្តេញ ចេញពី ទីលាន​ប្រកួត កាលពី​ល្ងាច ថ្ងៃ​សៅរ៍ បន្ទាប់ពី​រូបគេ​ប្រើ​ហិង្សា​លើ​ទីលាន ប្រកួត​នៅក្នុង​ការ ប្រកួត​ក្របខណ្ឌ La Liga ទល់នឹង Cordoba​។ យ៉ាងណាមិញ Ronaldo ក៏បាន​សំដែង​ការសុំ​ទោស នៅលើ​បណ្តាញ​សង្គម Twitter នៅក្រោយ ចប់​ការប្រកួត​ផងដែរ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *