កីឡាករ​ Lionel​ Messi​ ត្រូវ​តុលាការ​អេ​ស្ប៉ា​ញ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​២១​ខែ​

​តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ​ នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល​២១​ខែ​ ទៅ​លើ​កីឡាករ​លំដាប់​ពិភពលោក​ Lion​ Messi​ ពាក់ព័ន្ធ​ក្នុង​ករណី​គៃបំបាត់​ប្រាក់​បង់ពន្ធ​ ។​

​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​អេ​ស្ប៉ា​ញ​ ការ​កាត់ទោស​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្រោម​រយៈពេល​២​ឆ្នាំ​នោះ​ អាច​ត្រូវ​បាន​ផ្អាក​ មាន​ន័យ​ថា​ Barcelona​ និង​អតីត​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​ទាំងអស់​ ត្រូវ​រំពឹង​ថា​ មិន​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ឡើយ​ ។​

​អាយុ​២៩​ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​អត្ថ​ពល​លិ​ក​ដែល​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​ ក៏​ទទួល​រង​ការ​ចោទប្រកាន់​ពី​ការ​បង្កើត​ក្រុមហ៊ុន​ក្លែងក្លាយ​នៅ​ក្នុង​ទីក្រុង​បេ​លី​ហ្ស​ (Belize)​ និង​ទីក្រុង​អ៊ុយ​រូ​ហ្គា​យ​ (Uruguay)​ ដើម្បី​គេចវេះ​ពី​ការ​បង់ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣.៤​លាន​ផោន​ ក្នុង​រវាង​ឆ្នាំ​២០០៧​ នឹង​ឆ្នាំ​២០០៩​ ។​

​កីឡាករ​ Messi​ ដែល​ត្រៀម​ចាក​ចេញពី​អា​ហ្ស​ង់​ទី​ន​ដើម្បី​ទៅ​ចូលរួម​ប្រកួត​បាល់ទាត់​ Copa​ America​ ក្នុង​រដូវ​នេះ​ កាលពី​ខែ​មុន​បាន​និយាយ​ថា​ «​ខ្ញុំ​ជា​អ្នកលេង​បាល់ទាត់​,​ ខ្ញុំ​គ្មាន​គំនិត​អ្វី​ផ្សេង​ពី​នេះ​ឡើយ​ ។​ ខ្ញុំ​ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​ឪពុក​របស់ខ្ញុំ​ និង​មេធាវី​របស់ខ្ញុំ​»​ ។​

​ឪពុក​ពុក​កីឡាករ​ក្លឹ​ប​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ គឺ​លោក​ Jorge​ Horacio​ Messi​ ត្រូវ​បាន​តុលាការ​ពិន័យ​ដូច​គ្នា​ផង​ដែរ​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​ឪពុក​ និង​កូន​ ប្រឈម​មុខការ​ផាកពិន័យ​ក្នុង​ទឹកប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ ។​ ពួក​គេ​អាច​ប្តឹង​ជំទាស់​តាម​រយ​តុលាការ​កំពូល​អេ​ស្ប៉ា​ញ​ផង​ដែរ​ ។​

​អំឡុង​ពេល​ធ្វើ​សវនាការ​ កីឡាករ​ Messi​ បាន​និយាយ​ថា​ គាត់​មិន​បាន​រំពឹង​ថា​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ​ នៅ​ពេល​ដែល​ឪពុក​របស់​គាត់​ដាក់​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ ឬ​ឯកសារ​លើ​រូបភាព​ត្រឹមត្រូវ​របស់​គាត់​នោះ​ ។​

​ឪពុក​របស់​កីឡាករ​ Messi​ កាលពី​ខែ​មុន​ត្រូវ​គេ​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា​ កូនប្រុស​របស់​គាត់​ មិនដឹង​លម្អិត​អំពី​កិច្ចសន្យា​នោះ​ឡើយ​ «​ខ្ញុំ​មិន​បាន​គិត​ថា​ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ប្រាប់​កូន​របស់​គាត់​នូវ​អ្វី​គ្រប់​យ៉ាងនោះ​ឡើយ​»​ ៕​

lionel-messi

Loading...

Leave a Reply

Your email address will not be published. Required fields are marked *