កីឡាករ ធន ចាន់តាក់ ប៉ះជាមួយ អ្នកប្រដាល់ថៃ Pich Khanthong ខណៈដែល អ្នកប្រដាល់៤នាក់ផ្សេងទៀត ត្រូវប្រកួតជម្រុះដណ្តើមកៅអីTV5 BOXING KNOCK OUT SERIES

ភ្នំពេញ៖ សប្តាហ៍នេះ កីឡាករ ធន ចាន់តាក់ មកពីក្លិបកងយោធពលខេមរភូមិន្ទ ត្រូវបានផ្គូផ្គង់ឲ្យជួបប្រកួត ជាមួយអ្នកប្រដាល់ថៃ ឈ្នះ Pich Khanthong ក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម ខណៈដែល អ្នកប្រដាល់៤នាក់ផ្សេងទៀត ក៏មានវត្តមាន ឡើងប្រកួតដណ្តើមយកកៅអីវគ្គជុំទី២នៃពានរង្វាន់TV5 BOXING KNOCK OUT SERIES BY K-Cement នារសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ នៅសង្វៀនប្រដាល់ទូរទស្សប៉ុស្តិ៍លេខ៥ ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា ចំពោះការប្រកួត រវាងកីឡាករ កម្ពុជា និងកីឡាករ មកពីប្រទេសថៃ រៀងរាល់សប្តាហ៍ ក្នុងគោលបំណង បង្កើនភាពសប្បាយ និង ចូលរួមអភិវឌ្ឍសម្តភាព កីឡាករគុនខ្មែរ ឲ្យបានបទពិសោធន៍ ប្រកួតបានកាត់ច្រើន ដើម្បីជំរុញដលើការហ្វឹកហាត់ ឆ្ពោះទៅចូលរួមប្រកួតជាលក្ខណៈមិត្តភាពអន្តរាជាតិនានា ពិសេស ត្រៀមខ្លួន សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ខាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់ដ៏ធំលើកដំបូងសម្រាប់កម្ពុជា ។

អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះសមត្ថភាព កីឡាករ ធន ចាន់តាក់ល្អក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ។ ប៉ុន្តែគេក៏ល្អដែរ (Pich Khanthong ) ព្រោះមុនសង្វៀនទទួលយកមកប្រកួត សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យ និងកិច្ចសន្យា ជាមួយអ្នកនាំយកកីឡាបរទេសមកធ្វើការប្រកួតរាល់លើកយើងតាមដាននិងផ្ទង់ផ្ទត់ដោយយកចិត្តទុក ប្រសិនកម្មភាពប្រកួតណាមួយខុសពីប្រក្រតីនោះយោងមិនប្រកាសលទ្ធផល ដូចដែលទស្សនិកជនបានឃើញ កាលពីសប្តាហ៍កន្លងទៅ ។

បើតាមការអះអាង របស់អ្នកផ្គូផ្គង់ អ្នកប្រដាល់ថៃរូបនេះ ទើបតែមកប្រកួតនៅកម្ពុជា លើកដំបូងគេមានកំណត់ត្រាប្រកួតចំនួន៩៦ដង ឈ្នះ៨០ដង ចាញ់១១ដង ស្មើពិន្ទុ ៥ ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ ដោយកីឡាករ ធន ចាន់តាក់ មានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៤ដង ចាញ់១១ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន២០ដង ។ ដោយការប្រកួត រវាងកីឡាករ ឈាន រស្មី មកពីក្លិបខេត្តរតនគីរី ត្រូវ ប្រកួតជាមួយ កីឡាករ ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងកីឡា ។

កីឡាករ វៀត ប៊ុនឌឿន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ជួបប្រកួតជាមួយកីឡាករ លី តឿនមកពីក្លិបម្កុដរាជសីហ៍ អ្នកទាំង៤នាក់គឺជាបេក្ខភាព ប្រកួតជម្រុះដណ្តើមគៅអីជុំទី២ នៃពានរង្វាន់TV5 BOXING KNOCK OUT SERIES BY K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

Loading...