កីឡាករ ធន មករា ក្លាយជាម្ចាស់ពាន TV5 Boxing Knock-Out Serie By K-Cement

ភ្នំពេញ៖ទីបំផុត កីឡាករ ធន មករា របស់សមាគមប្រដាល់ក្រសួងការពារជាតិ បានក្លាយជាម្ចាស់ពានរង្វាន់ថាTV5 Boxing Knock-Out Serie By K-Cement ទម្ងន់៥៧គីឡូក្រាម។ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ្នកប្រដាល់វ័យ លន បញ្ញា មកពីក្លិបមហិទ្ធី រិលោកតាដំបងដែកដោយពិន្ទុទាំងលំបាកនោះ។

ការប្រកួតដ៏ជក់ចិត្តរបស់អ្នកប្រដាល់វ័យក្មេង ទាំង២សុទ្ធតែប្រើស្នៀត ដែលអាចធ្វើឱ្យគូប្រកួតសម្លាប់បាន ពួកគេមានមហុចិ្ឆតា ចងគ្រងតំណែងជើងឯកពានរង្វាន់ខាងលើ អមដោយថវិកាចំនួន៤.០០០ដុល្លារ ផងនោះ ។ ស្ថានភាពនៅក្នុងការប្រកួត មករាមានប្រៀបបន្តិចបន្តួចមកលើ លន បញ្ញា ប៉ុណ្ណោះ ។

ក្រោយពីប្រកួតចប់ធន មករាបានទទួលជ័យជំនះដោយពិន្ទុ ហើយក្លាយជាម្ចាស់ពានរង្វាន់ដែលមានថវិកាអម៤.០០០ដុល្លារ ។ ចំពោះលនបញ្ញាបានចំណាត់ថ្នា់លេខ២ដែលមានពាន និងរង្វាន់អម២.០០០ដុល្លារ ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដណ្ដើមបានចំណាត់ថ្នាក់នេះបន្ទាប់បីប្រកួតឈ្នះសង គង់ក្លិបអេភូថងកីឡាដោយពិន្ទុ ។

គួរបញ្ជាក់ថាចំណាក់ថ្នាក់លេខ៣បានប្រាក់រង្វាន់៧៥០ដុល្លារ និង សង គង់ដែលបានចំណាត់ថ្នាក់លេខ ៤បានរង្វាន់អម៥០០ដុល្លារ ៕


Loading...