កីឡាករ បឺត សង្ឃឹម ចាញ់ក្រោមថ្វីដៃ អ្នកប្រដាល់ប្រដាល់ជនជាតិថៃ ឈ្មោះ Phich Nginthong កាលពីយប់ថ្ងៃទី៥ឧសភា

ភ្នំពេញ៖ ពីរប្រកួតចុងក្រោយ របស់កីឡាករ បឺត សង្ឃឹម អ្នកប្រដាល់មកពីក្លិប រ៉ាហាប់ស្វាយប៉ាក់ ត្រូវបានអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រ របស់គេកត់សម្គាល់ឃើញថា បឺត សង្ឃឹម ថបថយកម្លាំងកាយសម្បទា ខ្លាំង ពិសេសកីឡាករ ទើបតែរងនៅស្នៀតកណ្តាប់ដៃដ៏ធ្ងន់ របស់កីឡាករ យុគ យក្សផ្លែ មកពីក្លិប បូរីរាជសីហ៍មានរិទ្ធ ដោយកណ្តាប់ដៃក្នុងវគ្គជម្រុះ៨នាក់ចុងក្រោយ នៃពានរង្វាន់ កំពូលជើងឯក TV5 NOCK OUT SERIS ខណៈដែលកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨កន្លងទៅថ្មីៗ បឺត សង្ឃឹម បន្តចាញ់កណ្តាប់ដៃ អ្នកប្រដាល់ថៃ Phich Nginthong ក្នុងទឹកទី២ នៅសង្វៀន ប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ៥​។​

ចំពោះការបរាជ័យដោយសន្លប់ជាលើកទី២ របស់កីឡាករ បឺត សង្ឃឹម ដោយសារតែ អ្នកប្រដាល់វ័យក្មេង រូបនេះមានភាពអំនួតពេល ទៅលើគូប្រកួត ដែលជាហេតុឆកល្វែង ក្នុងតាំងឃុំបិទ បញ្ជៀសពីការវាយបករបស់គូប្រកួតវិញ។ ការប្រកួតដែលនាំឲ្យរងគ្រោះរហូតសន្លប់ មិនជាការចៃដន្យទាំងអស់ទេ ប៉ុន្តែវាក៏ជាចំណែកមួយ នៃអ្នកប្រដាល់គូមានស្មារតីប្រុងប្រយ័ត្នខ្ពស់ នូវពេលគូភាគីកំពុងជាប់ដៃប្រកួតយ៉ាងស្វិតស្វាញនោះ ។ យ៉ាងមិញ កីឡាករ បឺត សង្ឃឹម ដោយភាពអំនួត និងការចង់វាយផ្ដួលគូប្រកួតរបស់ខ្លួនឲ្យបានលឿនបំផុតតាមដែលអាចខ្លួនធ្វើបាននោះ ផ្ទុយទៅត្រូវទទួលរងគ្រោះ ពីដៃគូបហ្រកួត ដោយកណ្តាមដៃវាយបក ធនមិនអាចទបស្កាត់បានឡើយ។

នៅទឹកទី១ទោះបីអ្វីៗត្រូវបានបញ្ចប់ដោយគ្មានបញ្ហាក៏ពិតមែន ប៉ុន្នតែក្នុងទឹកទី២ Phich Nginthong បានវាយបកដោយប្រើគ្រប់ស្នៀត ដើម្បីផ្តួល សង្ឃឹមវិញ ភ្លាមៗនោះ បឺត សង្ឃឹម ដួលលើតាហ្វី មិនអាចក្រោកឈរបាន ជើងស្ដាំរបស់បឺត សង្ឃឹមមានបញ្ហាខ្លាំងធ្វើឲ្យ អាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួត របស់បឺត សង្ឃឹម ដោយចាត់ទុក សង្ឃឹមបោះបង់ចោលការប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី២តែម្ដង ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះកីឡាករ ហេង សុភ័ក្ត្រមកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ធា រិទ្ធីក្លិបអេភូថងដោយពិន្ទុ ។ កីឡាករលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធបានយកឈ្នះអ្នកប្រដាល់តាំង សីហាក្លិបកងពលតូចលេខ៧០ម្ដងទៀតដោយគ្រាន់តែលើកនេះការប្រកួតហាក់ដូចជាតឹងតែងជាងមុនប៉ុណ្ណោះ ។

កីឡាករ អេ សារ័ត្នក្លិបអេភូថងកីឡាប្រកួតចាញ់ពិន្ទុ កីឡាករនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ក្នុងខណៈដែលនួន សារ៉ាតក្លិបនិទានសែនច័យប្រកួតឈ្នះសុខ និលក្លិបសាលវ័ន្តកីឡាដោយពិន្ទុនោះ ៕

Loading...