កីឡាករ ម៉ឺន មេឃា និង សម ភក្ដីជាបេក្ខភាពទី១៣ និង ទី១៤ខណៈសង្វៀនTV5 ប្រកាសផ្អាកការប្រកួតចំនួន១សប្តាហ៍

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ២នាក់បន្ថែមទៀតហើយ ដែលទទួលបានសិទ្ធិប្រកួតនៅវគ្គ១៦នាក់ គឺកីឡាករ ម៉ឺន មេឃា មកពីក្លិប កងចក្រភ្នំតូច និង កីឡាករ សម ភក្កី មកពីក្លិបរ៉ាហាមស្វាយប៉ាក ក្រោយពិវាយឈ្នះដៃគូ កាលពីយប់ថ្ងៃសៅរ៍ទី២១ខែកក្កដាឆ្នាំ២០១៨ ខណៈដែលអ្នកគ្រប់គ្រងសង្វៀនTV5ប្រកាលផ្អាក់សកម្មភាពប្រកួតរសប់ចំនួន១សប្តាហ៍ ដើម្បីទុកឱកាសឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងអ្នកដែលពាក់ព័ន្ធក្នុងកម្មវិធី បានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅបោះឆ្នោតជ្រើតាំងតមណាងរាស្ត្រនីតិកាលទី៦ និងមកដល់នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ។ នេះ បើតាម ការបញ្ជាក់ពីលោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទីសោរ៍ទី២១ខែកក្កដាកន្លងមក ។

លោក សេង កដិកា មាមប្រសាសន៍ថា ដើម្បីឆ្លើតបនិងសេចក្តីនាំណែ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតម្រូវឲ្យគ្រប់រោងចក្រ សហគ្រាស់ គ្រឹះស្ថានរដ្ឋ និងឯកជន មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូចបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ចេញទៅបោះឆ្នោយ ជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ ពោល នៅសល់តែ៦ថ្ងៃប៉ុណ្ណោះ និងចូលមកដល់។

លោក បានបញ្ជាក់ថា ដូច្នេះកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងអ្នកដែលពាក់ព័ន្ធក្នុងកម្មវិធីប្រកួត របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានសម្រាក១សប្តាហ៍ គឺនៅថ្ងៃទី២៨ខែកក្កដានេះ ដើម្បីទុកឱកាសឲ្យពួកគាត់ទៅបំពេញកាតព្វកិច្ចជាពលល្អ ទៅបោះឆ្នោត ជ្រើសថ្នាក់ដឹកនាំដែលខ្លួនស្រលាញពេញចិត្ត ។

សូមជម្រាប់ផងដែរថា កីឡាករ ម៉ឺន មេឃា បានវាយយកឈ្នះ កីឡាករ កុយ ចាន់តូ មកពីក្លិប គីសេនមានរិទ្ធ អាជ្ញាធរជាតិអាវុធគីមី តាមរយៈស្នៀតជង្គង់បុកត្រូវចំពោះ បណ្តាឲ្យដួល ក្នុងទឹកទី២ មិនអាចបន្តការប្រកួត បាន ត្រូវបានអាជ្ញាកណ្តាល ចាត់ទុកថា កីឡាកររូបនេះបោះបង់ការប្រកួតចោល ។ ចំណែក កីឡាករ សម ភក្កី បានវាយឈ្នះ កីឡាករ ផង់ សាម៉ាឡេ មកពីក្លិបនាគរាជមានជ័យ ដោយពិន្ទុ
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយ អ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះ អ្នកប្រដាល់ថៃភេច កា(Phich Ka)ដោយពិន្ទុ ៕

 

Loading...