កីឡាករ យុគ យក្សផ្លែប្រើកណ្តាប់វាយបំបាកកីឡាករ បឺត សង្ឃឹមឲ្យបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង២នាក់ បានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពី ពួកគេ បានវាយគូប្រកួតប្រជែងឲ្យសន្លប់ត្រឹមតែទឹកទី២និងទី៣ ក្នុងនោះ កីឡាករ យុគ យក្សផ្នែ មកពីក្លិប បូរីរាជសីហ៍មានរិទ្ធ បានវាតបំបាតកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ឲ្យសន្លប់នៅដើមទឹកទី៣ ខណៈដែលកីឡាករ ធន់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រើស្នៀតកែងវាយ ឲ្យកីឡាករ ម៉ន រដ្ឋា មកពីការិយាល័យទី៥ កងទ័ពជើងគោកសន្លប់ក្នុងទឹកទី២ កាលពីយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៨នៅសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ព្រែកកំពឹស ។

ចំពោះការប្រកួត រវាងកីឡាករ យុគ យក្សផ្លែ និង បឺត សង្ឃឹម ត្រូវបានអ្នកទស្សនា សុទ្ធតែបង្ហាញនូវក្តីសង្ឃឹមថា អ្នកប្រដាល់ដែលខ្លួនគាំទ្រមានលទ្ធភាពឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងខ្លួន ក្នុងនោះការប្រកួតទឹក១ កីឡាករទាំង២នាក់ មានពិន្ទុស្មើគ្នា ។នេះបើយោងតាម អ្នកជំនាញកីឡាបានលើឡើងភ្លាមៗ បន្ទាប់ពីចប់ការបប្រកួត។ បន្ទាប់មក ការប្រកួតក្នុងទឹកទី២ កីឡាករ បឺត សង្ឃឹម មានប្រៀបយកឈ្នះពិន្ទុ កីឡាករ យុគ យក្សផ្លែ ដោយសារប្រើស្នៀតវាយកែង បណ្តាលឲ្យ យក្សផ្លែមានស្នាមបែកនិងហូរឈាមជោគផ្ទៃមុខ នៅទឹកទី២។ ប៉ុន្តែការប្រកួត របស់អ្នកទាំង២ត្រូវមន្ត្រីគណៈកម្មការ អះអាងថា ទឹកទី៣ កីឡាករ យុគ យក្សផ្លែឈ្នះការប្រកួតនេះ ។ទីបញ្ចប់នៃការប្រកួត កីឡាករ យុគ យក្សផ្លែ បានប្រើកណ្តាប់ដៃ វាយសម្រុកធ្វើឲ្យ បឺត សង្ឃឹម សន្លប់នៅដើមទឹកទី៣ ដោយរងនូវស្នៀតកណ្តាប់ដៃវាយស្ទួនៗ។ ដូច្នេះបេក្ខភាពសម្រាប់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទៅលើកីឡាករ យុគ យក្សផ្លែ ។

ដោយឡែក ការប្រកួត រវាងកីឡាករ ធន់ មករា និង ម៉ន រដ្ឋា វិញ ពួកគេបានវាយសន្ធប់គ្នាតាំងពីវិនាទីដំបូង ដោយម្នាក់ប្រើកណ្តាប់ដៃ និងម្នាក់ប្រើស្នៀតកែង ។ ចំពោះការបរាជ័យ របស់កីឡាករ ម៉ន រដ្ឋា នៅវគ្គ៨នាក់ចុងក្រោយនេះ ដោយមូលហេតុ២យ៉ាង គឺទី១-ម៉ន រដ្ឋាពុំបានហ្វឹកហាត់គ្រប់គ្រាន់ សម្រាប់ត្រៀមឡើងសង្វៀន ក្រោមហេតុផល ជាប់សប្បាយក្នុងឱកាសចូលឆ្នាំខ្មែរ ។ ទី២-កីឡាករ រូបនេះ ធ្វេសប្រហេស ចំពោះដៃគូគឺ ធន់ មករា ។ ដោយភាពអំនួតខ្លាំងពេក ម៉ន រដ្ឋា ត្រូវរងនូវស្នៀតវាយកែង ជាច្រើនលើក ជាក់ស្តែង ម៉ន រដ្ឋា លោតចូលវាយ ធន់ មករាទាំងកម្រាល ភ្លេចគិត ក៏ប៉ះជាមួយកែងដៃ មករា បណ្តាលឲ្យសន្លប់ធំតែម្តង ។ ដូច្នេះបេក្ខភាព ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺកីឡាករ ធន់ មករា ៕

 

Loading...