កីឡាករ រឿន ឈី និង លឹម ឡេង យកឈ្នះគូប្រកួត ត្រឹមទឹកទី២ឈ្នះគៅអីវគ្គ១៦នាក់

ភ្នំពេញ៖ កីឡាករ រឿន ឈី មកពីក្លិប ស្វាយរលំមានប្ញទ្ធិ និងកីឡាករ លឹម ឡេង មកពី រស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានឈ្នះកៅអីវគ្គ១៦នាក់ ដំណាក់កាលទី២ បន្ទាប់ពីវាយឈ្នះគូប្រកួតក្នុងទឹកទី២ដូចគ្នា កាលពីយប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨ នៅលើសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។

តាមរយៈការប្រកួត ក្នុង១គូ៣ទឹក ទីបំផុត កីឡាករ រឿន ឈី បានធ្វើឲ្យទស្សនិកជន និងអ្នកតាមដានជក់ចិត្តយ៉ាងខ្លាំង ដោយវាយពោះកីឡាករ ស៊ឹម ប៊ុនឆៃមកពីក្លិបព្រៃទទឹង ខេត្តបាត់ដំបងតាមរយៈស្នៀតជង្គង់របស់កីឡាករ រឿន ឈីឲ្យសន្លប់ត្រឹមដើមទឹកទី២ ។ដោយឡែកកីឡាករ លឹម ឡេង ក៏បានវាយ ឲ្យកីឡាករ ជ័យ សុផល មកពីគុហារព្រហ្មជ័យ ខេត្តសៀមរាប ក្នុងទឹកទី២ដែរ ។ សកម្មភាពប្រកួត របស់កីឡាករ ដែលជាបេក្ខភាព ប្រកួតវគ្គជម្រុះ ជុំទី១ ដំណាក់កាលទី១ វគ្គ៣២នាក់ បានវាយសន្ឋប់ទៅវិញទៅមក ក្នុងនោះ កីឡាករ រឿន ឈី ត្រៀមខ្លួនបានល្អ ដើម្បីវាយបំបាក់គូប្រកួតរបស់ខ្លួន ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ រវាងកីឡាករ ជា សំនៀង មកពីក្លិប កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១ និងកីឡាករថៃឈ្មោះ Yod Sensak ការប្រកួតរបស់អ្នកប្រដាល់ទាំង២នាក់ មានរយៈពេល ៥ទឹក ប៉ុន្តែជ័យជម្នះ នៃកាប្រកួតត្រូវបាន ចៅក្រមទាំង៥រូប សម្រេចជាឯកច្ឆ័ន ឲ្យកីឡាករ Yod Sensak កីឡាករ ជា សំនៀង ដោយពិន្ទុ៕

Loading...