កីឡាករ លិញ ភារម្យ និង ធន មករា ឈ្នះកៅវគ្គ១៦នាក់ ក្នុងដំណើរឆ្ពោះទៅកាន់ ពានរង្វាន់ TV5 Boxing Knock out Series ទម្ងន់៥៧គីឡូក្រាម

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២នាក់ បានប្រកួតឈ្នះកៅអីវគ្គ១៦នាក់ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ខែមករាឆ្នាំ២០១៨ ក្នុងវគ្គប្រកួតជម្រុះដែលមានវត្តមានកីឡាករ ៣២នាក់ចូលរួម នោះ។ ជ័យជម្នះ របស់កីឡាករទាំង២នាក់នេះ ដោយវាយឈ្នះដៃគូប្រកួតរបស់ខ្លួន គឺ លិញ ភារម្យ មកពីក្លិប ភារម្យគុនខ្មែរ វាយឈ្នះ កីឡាករ សេន កុសលមកពីក្លិប មោងប្ញស្សីមរតកគុនខ្មែរ ដោយពិន្ទុមិនឯកច្ឆ័ន្ទៈ ខណ្ឌដែល កីឡាករ ធន មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានប្រើស្នៀតជើង ជង្គង់ និងកណ្តាប់ដៃ វាយឲ្យកីឡា លាភ សំណាង មកពី ក្លិបកងពលលេខ៧០ បោះបង់ការប្រកួតក្នុងទឹកទី២ ។

ជុំវិញការប្រកួត TV5 Boxing Knock out Series by K-Cements រដូវកាលទី២នេះ លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់ របស់ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានប្រាប់ឲ្យដឹថា រដូវកាលទី២នេះ គណៈកម្មការរៀបចំ ការប្រកួត បានចម្រាញ់យលសុទ្ធតែកីឡាករល្អៗ ហើយពួកគេភាគច្រើន បានឆ្លងកាត់ ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ នានា ប្រមាណ៨០ភាគរយ ។ លោកបានបញ្ជាក់បន្ថែមថា ក្នុងចំណោមកីឡាករទាំង ៣២នាក់ ដែលត្រូវឡើងប្រកួតលើកសង្វៀន TV5 Boxing Knock out Series by K-Cements ប្រភេទទម្ងន់៥៧គីឡូក្រាម រដូវកាលទី២នេះ មានតែ២០ភាគរយប៉ូណ្ណោះ មិនធ្លាប់បានឆ្លងកាត់ ការប្រកួត លក្ខណៈអន្តរជាតិ។ ដូច្នេះទើបធ្វើការប្រកួត រៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ នៅសង្វៀនព្រែកកំពឹស ទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និង អ្នកទស្សនាតាមកញ្ចកទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះ ៕

Loading...