កីឡាករ លិញ ភារម្យ យកឈ្នះ ប៉ូ វ៉ាន់សក្តិ ត្រឹមទឹកទី២ខណៈដែលកីឡាករ កូយ ឡាយ ឈ្នះ លាភ សំណាង

ភ្នំពេញ៖ ទីបំផុតនៃការនផប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨កន្លងទៅ បានរកឃើញអ្នកប្រដាល់ជើងខ្លាំង២រូបបន្ថែមទៀត ឡើងទៅប្រកួតជុំទីវគ្គជម្រុះ១៦នាក់បន្តទៀត គឺ កីឡាករ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរ វាយឲ្យកីឡាករ ប៉ូ វ៉ាន់ សក្តិ មកពីក្លិបអាណាចក្រប្តយុទ្ធខេត្តសៀមរាប បោះបង់ការប្រកួតត្រឹមទឹកទី២ដោយអស់សុហ្វក្នុងការបន្តការប្រកួត ។

អ្នកប្រដាល់លិញ ភារម្យបានវាយឲ្យអាជ្ញាកណ្តាលរាម ប៉ូ វ៉ាន់សក្តិ មុនស្នូរជួងបញ្ចប់ទឹកទី២ ។ តាមពិតនរណាក៏អាចទាយដឹងមុនដែរថា វ៉ាន់សក្តិពុំមែនជាដៃគូ របស់ភារម្យដែរ ។ តាមពិតវ៉ាន់សក្តិ មានស្នៀតកែង និង ជង្គង់ល្អ វាយចេញមានប្រសិទ្ធិភាពខ្វះភាពអំណត់ ។

ដោយឡែកីឡាករភារម្យ មានភាពអំណត និងម៉ឺងមាត់ ដើម្បីឆ្ពោះទៅកាន់វគ្គបន្ត អ្នកស្រករក្រោយរូបនេះមានចិត្តភាពខ្លាហានណាស់ មិនតែប៉ុណ្ណោះគេវាយប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើត ។ វ៉ាន់សក្តិត្រូវធ្លាក់ចេញពីការប្រកួតវគ្គជម្រុះ៣២នាក់ដំបូងខណៈដែលលិញ ភារម្យ ដណ្ដើមបានកៅអីសម្រាប់វគ្គប្រកួតជម្រុះ១៦បន្តនៅជុំទី២ ។

ចំពោះអ្នកប្រដាល់កូយ ឡាយ មកពីក្លិបកងពលតូច ឆត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ជើងចាស់ លាភ សំណាងមកពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។ ជ័យជម្នះរបស់កូយ ឡាយបានផ្ដល់កាដូឲ្យលាភ សំណាងនូវ របួសបែកលើក្បាលក្នុងទឹកទី៣ បណ្តាលឲ្យមានស្នាមឈាមហូរ មកជាមួយទៀតផង ។ លាភ សំណាងក៏ត្រូវអស់ឱកាសបន្តការប្រកួតក្នុងជុំទី២ទៀតដែរ ព្រោះវាយចាញ់ កីឡាករកូយ ឡាយ ដូច្នេះអ្នកកក់កៅអីសម្រាប់ការប្រកួតជម្រុះជុំទី២វគ្គ១៦នាក់គឺ កូយ ឡាយ ។

សូមជម្រាបថា៖ រហូតមកដល់ពេលនេះ ការប្រកួតជម្រុះវិលជុំដណ្តើមកៅអីវគ្គ១៦នាក់ ក្នុងចំណោមអ្នកប្រដាល់៣២នាក់ ក្នុងវគ្គជម្រុះជុំទី១ រកបាន១២នាក់ហើយ ហើយក៏មានអ្នកប្រដាល់១២នាក់ដែរដែលត្រូវចាកចេញកម្មវិធីដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement រដូវកាលទី៣នេះ៕

 

Loading...