កីឡាករ សង គង់ និង រឿន ឈី ជាបេក្ខភាពទី៥-៦សម្រាប់វគ្គ៨នាក់នៃពានរង្វាន់TV5 knock out series

ភ្នំពេញ៖ កីឡាក សង គង់ មកពីក្លិប អេភូថងកីឡា និង កីឡាករ រឿន ឈី មកពីក្លិប ស្វាយរលំប្ញទ្ធិជ័យ គឺជាបេក្ខភាពទី៥ និងទី ៦ សម្រាប់វគ្គ៨នាក់ នៃពានរង្វាន់ជើងឯក ប្រដាល់គុនខ្មែរ(TV5 knock out series by K-Cement) ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កាលពីល្ងាចថ្ងៃសៅរ៍ទី៣១ខែមីនា ឆ្នាំ២០១៨ នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពិស ។
ចំពោះការប្រកួត ក្នុងសប្តាហ៍ទី៣វគ្គជម្រុះ១៦នាក់នៃពានរង្វាន់ខាងលើ ទទួលបានការទ្រខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ និង អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅស្ទីតយូរព្រែកកំពិស ។ នេះបានសបញ្ជាក់ឲ្យឃើញពីការតាំងចិត្តសម្រាំងយកកីឡាករល្អៗ ក្នុងគោលបំណង ចូលរួមពង្រឹងសមត្ថភាពកីឡាករគប្រដាល់គុនខ្មែរ សម្រាប់ឆ្ពោះទៅការប្រកួតនានា ពិសេស ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ខាងមុខដែលព្រះរាជាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ ។
ទន្ទឹមនិងការតាំងចិត្តរបស់ថ្នាក់ដឹកនាំ នៃសង្វៀនប្រដាល់គុនខ្មែរ ទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះដែរ លោក សេង កដិការ បានធ្លាប់លើកឡើងថា រដូវកាលទី២ពានរង្វាន់ TV5 knock out series by K-Cement) ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បានប្រមូលផ្តុំដោយកីឡាករខ្លាំងៗ និងស្ទើតែគ្មានកីឡាករ រូបណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការប្រកួត ជាលក្ខណៈមិត្តភាពអន្តរជាតិឡើយ ។តួយ៉ាងការប្រកួតវគ្គជម្រុះដំណាក់កាលទី២ ជុំទី២ ដែលមានកីឡាករ១៦នាក់ ពេលគណៈកម្មការទទួលបានអ្នកខ្លាំង៦នាក់ហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះ៣សប្តាហ៍រួចមក ។ ជាក់ស្តែងកីឡាករ សង គង់ មកពីក្លិប អេភូថងកីឡា បានវាយឈ្នះ កីឡាករ ផាត់ ពិសិដ្ឋ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ ដោយពិន្ទុ ខណៈដែល កីឡាករ រៀន ឈី មកពីក្លិប ស្វាយរលំប្ញទិជ័យវាយឈ្នះកីឡាករ លឹម ឡេងមកពី ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ដោយវាយឲ្យសន្លប់ក្នុងទឹកទី២ ។ ដោយឡែកការប្រកួត ជាលក្ខណមិត្តភាព កីឡាករ សារឿន ច័ន្ធ មកពីក្លិបតាព្រហ្មមានជ័យ បានចាញ់ក្រោមថ្វីដៃកីឡាករ ថៃ ឈ្មោះ Phihg Nhing Thorng ដោយពិន្ទុផងដែរ ៕

 

 

Loading...