កីឡាករ សុខ ចាន់មេន និងអ៊ុំ ស្រីយ៉ា បន្តឈ្នះ ថៃនិង មីយ៉ាន់ម៉ា

កូឡាឡាំពួរ៖ តាមសេចក្តីរាយការណ៍ ពីព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី២៩នាថ្ងៃទី២១ខែសីហានេះ កីឡាករ សុខ ចាន់មាន និង កីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះ ដៃគូប្រកួត ជាបន្តបន្ទាប់ ។

ប្រភព ព័ត៌មាន ពីប្រតិភូកីឡាស៊ីហ្គេម នៃក្រសួងអប់រំយុវជននិងកីឡាលោក ម៉ិលការដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា បានរាយការណ៍ តាមរយៈសារអេឡិចត្រូនិក (តេឡេក្រោម)ថា នៅជុំទី២មុននេះបន្តិច កីឡាករ សុខ ចាន់មាន បានយកឈ្នះលើកីឡាករ ថៃ ក្នុងផលទ្ធផល ១៣ទល់ ៤វិញ្ញាសាប្រកួតវាយយកពិន្ទុ។ រីឯកីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះ កីឡាការិនីមីយ៉ាន់ម៉ា ក្នុងលទ្ធផល ១៣ទល់៩ លើវិញ្ញាសាវាយ យកពិន្ទុ៕

Loading...