កីឡាការិនី ហូ ស្រីណុច ធ្លាក់ពីវគ្គជម្រុះ ITF Junior ១៨ឆ្នាំ ប៉ុន្តែជាប់លេខរៀងនៅតារាង សហព័ន្ធអន្តរជាតិ

ភ្នំពេញ៖ កីឡាការិនីកម្ពុជា ហូស្រី ណុច និងកីឡាការិនី NAKAYAMA មកពីជប៉ុន បានជ្រុះចេញពី ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជន អាយុ ក្រោម១៨ឆ្នាំ (ITF Junior ១៨ ) សប្តាហ៍ទី១ ត្រឹមវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ .

កីឡាការិនីហូ ស្រូណុច បើទោះបីបាត់បង់ឱកាសឡើងទៅកាន់វគ្គ កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារី អាយុ ក្រោម១៨ឆ្នាំ(ITF Junior ) ត្រឹមវគ្គ៨ក្រុមចុងក្រោយក៏ដោយ ប៉ុន្តែកីឡាការិនីហូស្រីណុចបានទទួលគុណផលមួយល្អប្រសើរ គឺត្រូវបានជាប់ចំណាត់ថ្នាក់នៅក្នុងតារាងសហព័ន្ធវាយកូនបាល់អន្តរជាតិ ។ ហូស្រីណុច បានធ្លាក់ជាលើកទី២ហើយ ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាវាយកូនបាល់អន្តរជាតិយុវជន អាយុក្រោម១៨ឆ្នាំ គឺលើកទី១ នៅខែតុលា ឆ្នាំ២០១៦ ប្រកួតវិញ្ញាឯកក្តជន និងវាយគូជាមួយកីឡាការិនី ហូ ស្រីពៅ និងលើកទី២នេះ ប្រកួតលើវិញ្ញាសារឯកកក្តជន និងវាយគូចាប់ដៃគូជាមួយកីឡាការិនីមកពីជប៉ុន NAKAYAMA។

គួររំលឹកបញ្ជាក់ កីឡាករ កីឡាការិនី មកចូលរួមប្រកួតរយៈពេល២សប្តាហ៍នេះ ប្រហែល១៩ប្រទេស រួមមាន តៃប៉ិ, ហុងកុង, ជប៉ុន, ប្រទេសម៉ាឡេស៊ី, ប្រទេសប៉ាគីស្ថាន, ថៃ, ឥណ្ឌា,ហ្វីលីពីន, កូរ៉េ, ឥណ្ឌូនេស៊ី, ប្រទេសអូស្ត្រាលី, សិង្ហបុរី, សហរដ្ឋអាមេរិក, វៀតណាម, ចក្រភពអង់គ្លេស, រុស្ស៊ី, Venezuela និងម៉ាកាវ។ដោយឡែកកម្ពុជាបានដាក់កីឡាករកីឡាការិនី១០នាក់ ក្នុងនោះជម្រើសជាតិ ៧នាក់ ដូចជា កីឡាករ ឈាង វណ្ណាសិទ្ធ, ទេព ទីម៉ូធី, ឃ្លាំង ពន្លក, សែន សូផុន, ឡេង សារិនរាជ្យ, កីឡាការិនី ហួរ ស្រីពៅ និងហូ ស្រីណុច ៕

Loading...