កីឡាវាយកូនឃ្លីលើតុដាក់ផែនការហ្វឹកហាត់ចំនួន៤ព្រឹត្តិការណ៍ នៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ចាប់ពីខែកុម្ភៈនេះតទៅ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានដាក់ចុះនូវផែនការហ្វឹកហាត់ត្រៀមលក្ខណៈបច្ចេកទេស និងតម្រូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាសេនាធិការក្នុងការគ្រប់គ្រងកីឡាករកីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ។

លោក សំបូរ័ត្ន គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានអះអាងថា បច្ចុប្បន្នយើងមានកីឡាករជម្រើសជាតិ១០នាក់ ស្ថិតក្នុងការប្រមូលផ្តុំ ដោយសហព័ន្ធរបស់លោកមានផែន ហ្វឹកហាត់ត្រៀមចេញទៅប្រកតចំនួន៤ ព្រឹត្តិការណ៍ នៅលើឆាកអន្តរជាតិសម្រាប់ឆ្នាំ២០១៧នេះ។ គឺព្រឹត្តិការណ៍SCHOOL GAME .នៅសង្ហបុរី ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី នៅប្រទេសកូឌឺវ័រ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យ នៅចិនតៃប៉ិក ។

លោក ជម្រើសជាតិរូបនេះបានបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍ធំៗទាំង៤នេះ សហព័ន្ធបានត្រៀមកីឡាករឆ្នើម១០នាក់ បានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងទៅថ្មីៗនេះ។

បច្ចុប្បន្នកីឡាករទាំង១០នាក់ហាក់មានកម្រិតបច្ចេកទេសកើនឡើងខ្លាំង បន្ទាប់ពីបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងប្រកួតដកស្រង់បទពិសោធន៍ជាមួយរៀមច្បងចាស់ៗដែលជាអតីតកីឡាករវាយកូនឃ្លីលើតុនោះ។គររំលឹកថា កីឡាវាយកូនឃ្លីលើតុកម្ពុជា ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធិមួយគ្រឿង ពីព្រឹត្តិការណ៍SCHOOL GAMEនៅប្រទេសថៃ លើវិញ្ញាសារប្រកួតជាក្រុមកាលពីឆ្នាំ២០១៦ ៕

Loading...