កុងត្រូលជជុះយកលុយពីអ្នកដំណើរនិងរថយន្តដឹកទំនិញជាប្រចាំនៅក្បែរសាលាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ទាក់ទងមន្ត្រីនគរបាលចរាចរណ៍ខេត្តត្បូងឃ្មុំ គឺសព្វថ្ងៃនេះ មានកុងត្រូលរាប់ក្បាលឡានយកលុយជាប្រចាំចំនួន ៣ កន្លែងក្នុងនោះ ២ កន្លែងដាក់ជាប្រចាំតែម្តង គឺនៅចំណុចខាងកើតសាលាខេត្តប្រហែល៥០០ ម៉ែត្រក្នុងស្រុកពញាក្រែក  និងមួយកន្លែងទៀតនៅចំណុចជិតដល់ផ្សារស្រុកមេមត់។ ចំណែកមួយកន្លែងទៀតជួនដាក់ ជួនអត់នៅចំណុចខាងកើតសាលាស្រុកត្បូងឃ្មុំ។

ការដាក់គឺប្រើរូបភាពត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតែតាមការពិតគ្មាននោះទេ ពីព្រោះអ្នកបើកបរម៉ូតូគ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព និងអ្នកបើកមិនពាក់ខ្សែក្រវាត់ គឺអាចបើកឆ្លងកាត់បានដោយស្រួល សូម្បីតែហៅឈប់ណែនាំក៏គ្មាន។

ដោយឡែកចំពោះរថយន្តដឹកទំនិញវិញ គឺត្រូវតែឈប់បង់លុយ ដោយក្នុងមួយគ្រឿង ចាប់ពីមួយម៉ឺនរៀលដល់ ៣ ម៉ឺនរៀលជាថ្នូរនឹងការបើកឆ្លងកាត់ម្តងៗ។

ទីតាំងខាងលើនេះ គឺបានដាក់ចាប់តាំងពីកើតរដ្ឋបាលខេត្តត្បូងឃ្មុំមកម្ល៉េះ ហើយត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង តែទាំងចៅហ្វាយខេត្ត និងស្នងការមិនដែលខ្វល់ ដឹងតែពីប្រមូលលុយមួយថ្ងៃរាប់សិបលាន  ដែលការដាក់កុងត្រូលនេះ មន្ត្រីមានសម្ថកិច្ចមួយចំនួនក៏ធ្វើការរិះគន់ដែរ៕

IMG-20150921-WA0019

Loading...

Leave a Reply

Your email address will not be published. Required fields are marked *