កុងត្រូលជជុះរបស់លោក នី គីមហួរ នៅអ្នកលឿងកំពុងកាកកប

 

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរកស៊ីដឹកផ្លែឈើគ្រប់ប្រភេទចេញពីប្រទេសយួន ឆ្លងកាត់ខេត្តស្វាយរៀងនិង ខេត្តព្រៃវែងដើម្បីយកទៅលក់នៅលើទីផ្សារតាមបណ្តាលរាជធានីខេត្តក្នុងប្រទេស តាមតម្រូវការបស់ប្រជាពលរដ្ឋដែលនិយមចូលចិត្តទទួលទានផ្លែឈើ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រកបមុខរបររកស៊ីដឹកផ្លែឈើគ្រប់ប្រភេទពីប្រទេសយួនដើម្បីយកមកលក់នៅលើទីផ្សារទូទាំងបណ្តាលរាជធានីខេត្តបានឲ្យដឹងថា ជាទូទៅពួកគាត់តែងតែបង់លុយចាប់ពី50000រៀល ទៅ100000រៀលក្នុងមួយរថយន្តសាំងយ៉ុងឲ្យទៅគយចល័ត ឬកុងត្រូលជជុះ នៅម្តុំអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងខេត្តព្រៃវែងដែលគ្រប់គ្រងដោយលោកនី គីមហួរ ជាមេគយចល័ត ឬជាមេកុងត្រូលជជុះ ។

ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ជាទូទៅពួកគាត់ និងបងប្អូនអ្នករកស៊ីដឹកផ្លែឈើដទៃទៀត តែងតែបង់លុយឲ្យលោក នី គីមហួរ មិនដែលខាននោះទេ? បើសិនណាពួកគាត់ចង់បើករថយន្តដឹកផ្លែឈើរត់គេចមិនបង់លុយឲ្យលោក នី គីមហួរ នោះទេ? លោកនី គីមហួរ នឹងបញ្ជាឲ្យបក្សពួករបស់ខ្លួនមានប៉េអឹមជាដើម ដែលតាមស៊ីពែរប្រចាំខែពីលោក នី គីមហួរ ទៅចាប់អូសរថយន្តដឹកផ្លែឈើរបស់ពួកគាត់មកពិន័យក្នុងមួយរថយន្តចាប់ពីប្រាំបីលានទៅដប់លានរៀល។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកនី គីមហួរ និងបក្សពួកមិនដែលចេញវិក្ក័យបត្រឲ្យពួកគាត់ត្រឹមត្រូវនោះទេ? នៅពេលដែលពួកគាត់បង់លុយឲ្យលោក នី គីមហួរ និងបក្សពួកម្តងៗដោយឡែកបើសិនណាពួកគាត់ចង់បើករថយន្តដឹកផ្លែឈើរត់គេចពីគយចល័ត ឬកុងត្រូលជជុះ របស់លោក នី គីមហួរនោះ? មិនងាយបានសម្រេចនោះទេ? ពីព្រោះបក្សពួករបស់លោកនី គីមហួរ បានបណ្តាក់គ្នាដូចខ្យងនៅតាមព្រំដែនយួន និងខ្មែរដើម្បីកត់សម្គាល់រថយន្តដឹកផ្លែឈើប្រភេទមួយណាដឹកទៅណាមកណា? រួចបក្សពួករបស់លោកនី គីមហួរ ផ្តល់ព័ត៌មានមកលោកនី គីមហួរ ដើម្បីឲ្យជ្រាបដំណឹងជាមុនដើម្បីរៀបជើងព្រួលក្រែងលោកអ្នកដឹកផ្លែឈើទាំងនោះ បើករថយន្តគេចមិនបង់លុយ។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗរថយន្តដឹកផ្លែឈើជាច្រើនគ្រឿងបានចូលមកបង់លុយឲ្យលោក នី គីមហួរ និងបក្សួពួកសរុបរាប់សិបលានរៀលក្នុងមួយថ្ងៃៗដោយលោក នី គីមហួរ និងបក្សពួកមិនបានចេញវិក្ក័យបត្រត្រឹមត្រូវជូនអ្នករកស៊ីដឹកផ្លែឈើនោះទេ? ករណីនេះសបញ្ជាក់ឲ្យដឹងថា ទាំងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករទាំងលោក កាំងលាង ប្រធានសាខាគយ និងរដ្ឋករខេត្តព្រៃវែងរួមនិងស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រៃវែង រហូតដល់ក្រសួងជាដើម ត្រូវគេសង្ស័យថា កំពុងតែឃុបឃិតគ្នាជាមួយនិងលោក នី គីមហួរ ដើម្បីដាក់គយចល័ត ឬកុងត្រូលជជុះ នៅចំណុចខាងលើដើម្បីជាន់កពីអ្នករកស៊ីដឹកផ្លែឈើដើម្បីយកលុយចែកគ្នាដាក់ក្នុងហោប៉ៅ ដោយ ផ្គើននិងបទបញ្ជារបស់​រាជរដ្ឋាភិបាល​ កម្ពុជា​ បាន​ចេញ​បទបញ្ជា​លេខ ០១ ប​.​ប ចុះ​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ ​ចុះហត្ថលេខា ដោយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ទាល់ ក្នុង​ហេតុផល ​បញ្ចៀស​ការប៉ះពាល់​ ដល់​ចំណូល​ពន្ធ​របស់រដ្ឋ​ និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ ដែល​ជា​តម្លាភាព​ លើ​ការប្រមូល​ពន្ធ​យ៉ាង​តម្លាភាព​នោះ ។

មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកនី គឹមហួរ ដោយសារទូរស័ព្ទគ្មានអ្នកទទួល ៕

Loading...