កុមារម្នាក់រត់កាត់ផ្លូវទៅរកឪពុកត្រូវរថយន្តបុកស្លាប់នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រថយន្តpajero ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២G ៦៨៤៨ បានធ្វើដំណើរពីស្រុកសំពៅលូនដឹកក្រុមគ្រួសារទៅចូលរួមពិធីខួបកំណើតសាច់ញាតិ នៅស្រុកភ្នំព្រឹក ក៏បានបើកទៅបុកកុមារ ម្នាក់ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ខណៈដែលកុមាររងគ្រោះរត់ឆ្លងកាត់ផ្លូវទៅរកឪពុក ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តpajeroបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គេឃើញមានឧបទ្ទវហេតុមានបុរសម្នាក់កើតខ្យល់គ នៅខាងលិចផ្លូវ ហើយអ្នកបើករថយន្តបានបង្អង់ល្បឿនក្រឡេកមើលមនុស្សចោមរោមមើលអ្នកកើតខ្យល់គ ដោយមិនបានមើលផ្លូវខាងមុខ ។

ស្រាប់តែនៅពេលនោះ កុមារ រងគ្រោះដែលមានឈ្មោះ ហ៊ួ ម៉េងស៊ឺ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ រត់កាត់ឆ្លងថ្នល់ទៅរកឪពុក ដែលកំពុងឈរមើលអ្នកកើតខ្យល់គរំពេចនោះ ក៏ត្រូវរថយន្ត pajero បុកកិនក្បាលបែកខួរស្លាប់ នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុនោះភ្លាមគេឃើញអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះ លាង ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

រថយន្តបង្កហេតុក្រោយពីសមត្ថកិច្ចវាស់វែងតាមជំនាញរួចហើយក៏បាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចំណែកសពកុមាររងគ្រោះក៏ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ពាយព្យ

IMG_6920

IMG_6919

IMG_6918

IMG_6917

IMG_6916

IMG_6913

IMG_6912

Loading...

Leave a Reply

Your email address will not be published. Required fields are marked *