កុមារអាយុ២ឆ្នាំលង់ទឹកស្រះស្លាប់

ខេត្តកំពង់ចាមៈ កុមារា អាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារតែចុះលេងទឹកស្រះ ខណៈឪពុកម្តាយមិនចាប់អារម្មណ៍ ។

េហតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិចំការឪឡឹក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្ោះឈ្មោះ យ៉ុង សីហា អាយុ២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ជាមួយឪពុកឈ្មោះ យ៉ុង ថាត អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ថាត នីហ្សា អាយុ២០ឆ្នាំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយកុមាររងគ្រោះបាននៅធ្វើកិច្ចការក្នុងផ្ទះ ខណៈដែលកុមារារូបនេះរត់លេងក្បែរផ្ទះតាមនិស្ស័យរបស់ក្មេង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់ស្ងាត់មិនឮសំឡេងមាត់កូន ពេលនោះឪពុកក៏ដើររក ប៉ុន្តែមិនឃើញ ។ ដោយមានការសង្ស័យឪពុកម្តាយក៏បានទៅរកនៅកន្លែងស្រះទឹក និងចុះរាវ ក៏ឃើញកុមារ យ៉ុង សីហា ស្លាប់បាត់ទៅហើយ ។

លោក ជា ជួន អធិការនគរបាលស្រុកកងមាសបានថ្លែងថា ក្រោយការពិនិត្យច្បាស់លាស់ ឃើញថា កុមាររងគ្រោះពិតជាបាត់បង់ជីវិតដោយករណីលង់ទឹកប្រាកដមែន ៕ សុភ័ណ្ឌ

Loading...