កុមារីរងគ្រោះដោយពស់ចឹកកំពុងស្វែងរកសេវាព្យាបាល

ខេត្តបន្ទាយមានជ័យ៖កុមារីរងគ្រោះដោយពស់ពឹសចឹកដែលរស់នៅក្នុងភូមិដាច់ស្រយាលមួយនៃស្រុកអូរជ្រៅនៅរសៀលថ្ងៃទី០២តុលានេះកំពុងត្រូវបានបញ្ជូនបន្តទៅរកសេវាព្យាបាលនៅឯខេត្តសៀមរាបបន្ទាប់ពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទទួលសង្គ្រោះបន្ទាន់មួយយប់ហើយអស់លទ្ធភាពព្យាបាល។

កុមារីឈ្មោះ ផៃ សុផានី អាយុជិតពីរខួប ត្រូវបានពស់មានពឹសចឹកកាលពីវេលាម៉ោង៧​និង​៤៥​នាទី​យប់ថ្ងៃទី​០១ខែតុលាឆ្នាំ​ ២០១៥ ពេលដែលកំពុងដើរ តិកតាក់តាមផ្លូវហើយ បានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកក្រុងនៅម៉ោងប្រមាណជិត១០យប់។

លោកស្រី នង សាវៀន អាយុប្រមាណជាង២០ឆ្នាំបាននិយាយថាកូនស្រីគាត់ត្រូវបានក្រុមគ្រូពេទ្យបង្អែកក្រុងយកចិត្តទុកដាក់ជួយសង្គ្រោះនិងព្យាបាលបានដឹងឡើងវិញបន្ទាប់ពីគាត់បានស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុតនោះ។ ក្រុមគ្រូពេទ្យបាននិយាយទោះជាបានដឹងខ្លួនឡើងវិញមែនគឺនៅមិនផុតដំណាក់កាលនៃគ្រោះថ្នាក់នៅឡើយត្រូវបន្តតាមតាមដានបីដំណាក់កាលបើផុតដំក់កាលទាំងបីនេះមានន័យថាក្មេងស្រីបានផុតគ្រោះថ្នាក់ហើយតែជាអកុសលដំណាក់ទីមួយបានមកដល់សភាពនៃជម្ងឺហាក់មានភាពប្រែប្រួលគឺសាច់ឈាមប្រែលឿងខុសប្រក្រតីហើយកាន់ងងុយដេកជាងមុន។ ដូច្នេះក្រុមគ្រូ ពេទ្យបានសម្រេចចិត្តបញ្ជូនកុមារីនោះមកកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីដែលគេដឹងថាជាពេទ្យដែលពេញដោយសមត្ថភាពនិងសំភារៈគ្រប់គ្រាន់តែត្រូវបានមន្ទីរពេទ្យនេះច្រានចេញមិនទទួលយកព្យាបាលទេដោយរុញអោយនាំយកទៅមន្ទីរពេទ្យគន្ធបុប្ផានាខេត្តសៀមរាប។

សូមបញ្ជាក់ថា គ្រួសារមួយនេះគឺជាគ្រួសារ មួយដែលមានជីវភាពតោកយ៉ាកទីទល័ក្រខ្លាំងទើបលោក សាន ស៊ានហូ អភិបាលនៃ គណៈអភិបាលស្រុកនិងលោក ឆេង អីសុខា អធិការនគរបាលស្រុកអូរជ្រៅបានធ្វើការជួយឧបត្ថម្ភជាថវិកាជាងពីរសែនរៀលសំរាប់ជាមធ្យោបាយធ្វើដំណើរទៅកាន់ខេត្តសៀមរាបអង្គរ។

02-10-201559501 59502 59503 59504 59505 59506

Loading...

Leave a Reply

Your email address will not be published. Required fields are marked *