កុមារី២នាក់បងប្អូនបានលង់ទឹកប្រឡាយជម្រៅជាង២ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម…!

កណ្ដាល៖ កុមារី២នាក់បងប្អូនបានលង់ទឹកប្រឡាយជម្រៅជាង២ម៉ែត្រស្លាប់យ៉ាងអណោចអធមខណៈទៅតាមម្តាយមីងយកបាយទៅឱ្យជីដូន ជីតាដែលកំពុងច្រូតស្រូវហេតុការនេះបាន កើតឡើងនៅវេលាម៉ោងប្រហែល៨នឹង៣០នាទីព្រឹកថ្ងៃទី១០ ធ្នូ ២០១៨ នៅចំណុចក្នុងប្រឡាយទឹកមួយស្ថិតនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ឯកមានសំណាងបានប្រាប់អោយដឹងថា៖ កុមាររីរងគ្រោះមាន២នាក់ រួមមាន ឈ្មោះ ប៉ិច រក្សា អាយុ៩ឆ្នាំ ទី២ឈ្មោះប៉ិច រម្យនាអាយុ៤ឆ្នាំមានទីលំនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការឱ្យដឹងពីសំណាក់ម្តាយកុមារីទាំង២ ឈ្មោះឡាង ប៊ុនណាង អាយុ២៨ឆ្នាំ មុខរបរអ្នកសំអាងការ បានឲ្យដឹងថា ដោយសារជាប់រវល់ពេក ប្តីរបស់គាត់នឹងគាត់បានយកកូនទាំង២ទៅផ្ញើឪពុកម្តាយក្មេកនៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល រយៈពេលបីថ្ងៃមកហើយ រហូតដល់ម៉ោង ប្រហែលម៉ោង៨នឹង១០នាទីព្រឹក ថ្ងៃទី១០ ធ្នូ ២០១៨ ស្រាប់តែប្អូនថ្លៃស្រី ឈ្មោះ ឆុន មុំ បានទូរសព្ទ័ប្រាប់ថាកូនរបស់ខ្ញុំទាំង២បានលង់ទឹកប្រឡាយខាងត្បូងភូមិស្លាប់ហើយ។

ចំណែកឯស្ត្រីជាម្តាយមីងឈ្មោះ ឆុន មុំ ក៏បានប្រាប់ដែរថា នៅមុនពេលកើតហេតុខ្លួនបានយកបាយទៅឱ្យឪពុកម្តាយដែលកំពុងច្រូតស្រូវនៅឯស្រែ ដោយបានបណ្តើរកូនរបស់ខ្លួនម្នាក់និងក្មួយស្រីទាំង២នាក់ទៅជាមួយដែរពេលទៅដល់ ក៏បានប្រាប់ឱ្យកូននិងក្មួយឈរចាំនៅមាត់ប្រឡាយ ហើយក៏ឆ្លង
យកបាយទៅឱ្យពុក ម៉ែ លុះពេលត្រឡប់ក៏ឃើញកូនរបស់ខ្លួនកំពុងលង់ទឹកប្រវេរប្រវ៉ាខ្វៃៗ ក៏ស្រែកហៅអ្នកភូមិមកជួយស្រង់បានរស់ជីវិត ប៉ុន្តែ កូនបងឯងទាំង២ស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោកក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិ នគរបាលប៉ុស្តិ៍នឹងឪពុកម្តាយសព បានធ្វើការពិនិត្យលើជនរងគ្រោះគ្មាន់ស្នាកស្នាមអ្វីទេ ពិតជាលង់ទឹកមែន ហើយសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

នេះជាការធ្វេសប្រហែសរបស់មាតាបិតាដែលតែងតែទុកកូននៅកន្លែងដែលមានទឹកពិសេសអ្នកដែលរស់តាមដងទន្លេមាត់ព្រែកដែលមានផ្ទះនៅជាប់មាត់ទឹកដូចពាក្យចាស់ពោលថា(ប្រហែសបាត់ប្រយ័ត្នគង់)
ហើយភ្នាក់ងារយើងក៍សូមចូលរួមរំលែកទុក្ខដ៍គ្រៀមក្រំនេះផងដែរ៕

Loading...