កុលបុត្រកម្ពុជាជាប់បំណុលធនាគារ ADB ៦៥លានដុល្លារអាមេរិកបន្ថែមទៀតហើយតាមរយៈការខ្ចីរបស់រដ្ឋាភិបាល

ភ្នំពេញ ៖ថ្មីៗនេះគឺ ADB បាន ទម្លាក់ជំនួយថវិកាកម្ចីចំនួន ៦៥ លានដុល្លារ សម្រាប់គំរោង ប្រព័ន្ធលូទំនប់អាងធារាសាស្ត្រ ដល់រដ្ឋាភិបាល និងក្រសួងធន ធានទឹកដែលមានមុខទៅទទួល ថវិកាជំនួយចុះMOU នោះ ដោយរដ្ឋលេខាធិការ វ៉េង សុខុន និង តំណាង ADB លោក ភី លឹបស្តេម៉េស ។

ជុំវិញការទទួលជំនួយរបស់ ADB ដល់ទៅ ៦៥ លានដុល្លារ ថ្មីៗនេះសម្រាប់គម្រោងធារា សាស្ត្រហេដ្ឋារចនាសម្ព័ន្ធលូ ទំនប់អាងជនបទធារាសាស្ត្រនេះ វាប្រៀបបាននិងកុលបុត្ររាស្ត្រ ខ្មែរ ដែលទើបនឹងកើតចេញមក ភ្លាម បានទទួលនូវបំណុលជំពាក់ បរទេសទាំងមិនទាន់ដឹងក្តីភ្លាម ហើយ ឯកន្លងមកគឺក្រុមមន្ត្រីកាន់ គំរោងអស់នោះ បានឃុបឃិត គ្នាប្រព្រឹត្តអំពើពុករលួយចាយ វាយលុយគំរោងនោះ តាមជាន់ ថ្នាក់និងតាមតែទំនើងចិត្តដោយ មិនខ្វល់ពីប្រយោជន៍ជាតិនោះ ទេ ។

តាមការកត់សម្គាល់ថា ដែលទម្រាំទៅដល់ការងារគំរោង គឺលុយនោះស្ទើរអស់ទៅលើការ សាងសង់សំណង់បច្ចេកទេស ធារាសាស្ត្រនោះទៅហើយនិង បានធ្វើឱ្យសំណងខុសគុណភាព ។

ជាក់ស្តែងករណីបែកធ្លាយ ប្រព្រឹត្តនូវអំពើពុករលួយរហូត បានបែកធ្លាយជាបន្តបន្ទាប់ដល់ បណ្តាប្រទេសផ្តល់ជំនួយរួមនឹង ADB ផងដែរ ហើយដែលធ្លាប់ ព្រមានឱ្យប្រទេសកម្ពុជា ចំពោះ លោក ហ៊ុន សែន ក្នុងនាមជា នាយករដ្ឋមន្ត្រីត្រូវតែគោរពនូវ លក្ខខណ្ឌជាច្រើនឱ្យបានដូចជា ករណីរំលោភសិទ្ធិមនុស្សការទប់ ស្កាត់បំបាត់អំពើពុករលួយលើ សំណង់នានានិងការកាប់ព្រៃ ឈើជាដើម ។
ប៉ុន្តែមកទល់ថ្ងៃ នេះឃើញថា សកម្មភាពមិន ប្រក្រតីមួយចំនួនថមថយចុះ ។ ដោយឡែកតែអំពើពុក រលួយបក្ខពួកនិយម អញឯងក្នុង សំណង់ធារាសាស្ត្រក្នុងធនធាន ទឹកនេះវិញ គឺនៅតែសកម្ម ប្រព្រឹត្តអំពើពុករលួយយ៉ាងដុះ ស្លែបានក្លាយជាទម្លាប់ដែលមិន អាច និងបរិយាយបានឡើយ ចំពោះក្រសួងធនធានទឹកក្រោម ការដឹកនាំរបស់គ្រូក្បាច់គុន លឹម គានហោ (ហៅតាហោ) ឬ រដ្ឋមន្ត្រីធនធានទឹកចាយតែលុយ គំរោង លឹម គានហោ ។

ពាក់ព័ន្ធនឹងគំរោងធារា សាស្ត្ររបស់ក្រសួងធនធានទឹក លូ ទំនប់ អាងទ្វារទឹកនោះវិញ ត្រូវបានមន្ត្រីក្រុមហ៊ុនដឹងរឿង នេះបានបរិយាយ និងទម្លាយ ឯកសារឱ្យការិយាល័យរបស់ យើងដឹងថា គឺមន្ត្រីគម្រោង ក្រសួងធនធានទឹកមិនអាចនិង ពើងទ្រូង ធ្វើអ្វីដោយគ្មានការ គាំទ្រនោះទេ ព្រោះថា ត្រូវពឹង ទាំងស្រុងទៅលើអ្នកកាន់លុយ បន្តរបស់នាយអនុការិយាល័យ ធនាគារពិភពលោកនៃនាយក ដ្ឋានវិនិយោគនិងសហប្រតិបត្តិ ការចំណុះឱ្យក្រសួងហិរញ្ញវត្ថុ ផងដែរ ។

មិនតែប៉ុណ្ណោះ ដោយសារ អំពើពុករលួយសំណូកលុយដល់. កដូចទារដល់.កហ៊ួលរកចំណី រាប់រយគំរោងនោះ បានធ្វើឱ្យ ប្រធាននិងអនុប្រធានការិយាល័យធនាគារពិភពលោក លែង ខ្វល់ពីច្បាប់និងមិនខ្លាចច្បាប់ ប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង សូម្បីបន្តិចណា ឡើយ ហើយបានផ្គើនប្រព្រឹត្ត អំពើពុករលួយជាមួយប្រធាន គំរោងធនធានទឹក ទិសអាគ្នេយ៍ ក្នុងជំហានទី១ នៃការបែកធ្លាយ កន្លងមក ទៅលើកិច្ចសន្យាចំនួន ០៧ ដែលសរុបជាទឹកប្រាក់ ៤. ៦១៩.៩៨១.៩០លានដុល្លារ ក្នុងគំរោងទំនប់ផ្លូវលូអាងធារា សាស្ត្រខេត្តស្វាយរៀងនិងខេត្ត ព្រៃវែង ។

តាមមន្ត្រីដដែលទម្លាយទៀតថា ដូចជា Loan II ជំហានទី ២ ក្នុងគម្រោងទីពីរវិញគឺមានកិច្ច សន្យាគំរោងចំនួន ៦ ទឹកប្រាក់ សរុប ៣.៩២២.៥៩៣.៧១លាន ដុល្លារ សម្រាប់សំណង់ក្នុងខេត្ត មណ្ឌលគីរី រតនៈគីរីនិងក្រចេះ ។ នេះជាការបែកធ្លាយក្នុង អំពើពុករលួយពីមន្ត្រីកាន់គំរោង ជិះសេះលែងដៃប្រព្រឹត្តអំពើពុក រលួយកន្លងមក ហើយមន្ត្រីមាន សិទ្ធិអំណាចក្នុងការបញ្ជានិង កាន់គំរោងនេះបង្វែរទៅអោយ នរណាក៏បាន ឬយកខ្លួនឯង និង ឱ្យសាច់ញាតិឬបុត្រសម្ព័ន្ធក្រុម ហ៊ុនក៏បាននោះក្នុងក្រសួងធន ធានទឹក គឺមានមនុស្ស ៣នាក់ ១លោក លឹម គានហោ, ២- លោក ចាន់ យុត្ថា និង៣-លោក រដ្ឋលេខាដុះស្លេ ជួន ទិតថុល ដែលក្រុមហ៊ុនគ្រាន់តែឮឈ្មោះ គឺញាក់សាច់ហើយដែលយើងពុំ ទាន់បញ្ចោញឈ្មោះអ្នកពាក់ព័ន្ធ និងក្រុមហ៊ុនឃុបឃិតពុករលួយ នោះ ។

ជុំវិញករណីពុករលួយនោះ ត្រឡប់ចូលមកលុយជំនួយ ៦៥ លានដុល្លារនេះវិញ បើតាមក្រុម ហ៊ុនបានបរិយាយរិះគន់យ៉ាងឥត សំចៃទៀតថា គេមិន សង្ឃឹមថា ក្រុមមន្ត្រីបក្ខពួកកាន់គម្រោងដុះ ស្លែអង្គុយចាយលុយគម្រោង យ៉ាងគ្មានតម្លាភាពអស់នោះនឹងលះបង់គំនិតអាក្រក់លែងពុក រលួយស៊ីលើគំរោងនោះទេ ! ប៉ុន្តែបញ្ហានេះគេសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីដឹងរឿងនេះគួរតែមាន វិធានការសើបូអង្កេតរឿងមន្ត្រី ពុករលួយលើលុយជាតិបំណុល បរទេសនេះផងយ៉ាងហោច ណាស់ក៏ធ្វើជាសេនាធិការល្អ ទីប្រឹក្សាល្អក្នុងតំណែងបច្ចុប្បន្ន ជយយនាយករដ្ឋមន្ត្រីខ្លះៗដែរ ។

មិនថាតែគំរោងចាស់ និង គម្រោងថ្មីនោះទេ ហើយក៏មិន ថាលុយកម្ចីជំនួយមានសំណង ឬគ្មានសំណងនោះដែរ សម្រាប់ មន្ត្រីពុករលួយវិញ គឺមិនចោល ក្បួនខូចនោះទេ ! ឯរឿងមាន សិទ្ធិអំណាចខ្លាំងជាងគេ ក្នុង ក្រសួងធនធានទឹកនោះគឺបន្ទាប់ ពីលោកតាហោរដ្ឋមន្ត្រីក្រសួង ធនធានទឹកនោះមក គឺជាលោក ចាន់ យុត្ថា នោះឯងដែលជាជន មានអំណាច និងឥទ្ធិពលធ្វើព្យុះ ធ្វើភ្លៀងពេញក្រសួងធនធានទឹក មិនធម្មតាហើយដែលគេខ្លាចតែ អង្គភាពប្រឆាំងអំពើពុករលួយ មិនហ៊ានប៉ះពាល់គាត់ទេ ! ៕

20040707p

Loading...

Leave a Reply

Your email address will not be published. Required fields are marked *