កូនកំលោះស្លុតចិត្ត ព្រោះតែ​ បាត់មុខកូនក្រមុំ ក្នុងថ្ងៃរៀបការ

នីហ្សេរីយ៉ា : ហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ កើតឡើងនៅ ប្រទេសនីហ្សេរីយ៉ា ដោយនារីជាកូនក្រមុំ ម្នាក់បានប្រកាស បញ្ចប់ការរៀប អាពាហ៍ពិពាហ៍បន្ទាប់ពីដឹង ថាបុរសជាកូនកំលោះ របស់នាង មិនបានរៀនចប់ មហាវិទ្យាល័យ ដូចដែលស្មាន ។

Ifunanya Igwebuike បានធ្វើឲ្យក្រុមគ្រួសារនាង និងអនាគតកូនកំលោះឈ្មោះ Ekene Uzoigwe រន្ធត់ចិត្តជាខ្លាំងព្រោះតែនាង មិនបង្ហាញមុខ នៅថ្ងៃរៀបការក្នុងវិហារ Patrick Catholic ដែលស្ថិតនៅតំបន់ Umuchu ខណៈដែលភ្ញៀវ និងសាច់ញាតិគ្រួសារទាំង សងខាងបានមក រង់ចាំរួចទៅហើយនោះ។

លោកអាចារ្យដែលកាន់ពិធីបានទទួល សារតាមទូរស័ព្ទ ពីនារីជាកូនក្រមុំបញ្ជាក់ថា នាងមិនចង់រៀបការទេ ព្រោះតែបុរសជាកូនកំលោះ មិនបានរៀនចប់ នៅមហាវិទ្យាល័យ ដូចជានាងឡើយ ហើយអាចារ្យ ក៏ប្រកាសពីការ សម្រេចចិត្តរបស់កូនក្រមុំ នៅមុខមហាជន ឲ្យបានដឹង ។

បុរសជាកូនកំលោះ សម្តែងការខកចិត្ត ជាខ្លាំងដោយគាត់ និយាយថានាង Ifunanya រៀនចប់មហាវិទ្យាល័យ ក៏ព្រោះតែគាត់ជាអ្នកចេញថ្លៃ ឲ្យរៀនដែរហើយគាត់ ក៏បានផ្តល់ថ្លៃទឹកដោះ ជូនឪពុកម្តាយខាងស្រី សម្រាប់រៀបពិធីអាពាហ៍ ពិពាហ៍អស់ប្រាក់ មួយចំនួនទៀតផង មិនគួរនាង ធ្វើបែបនេះឡើយ ៕

flower

មកពីពិនិត្យផ្ទៃពោះ គ្រោះថ្នាក់អកុសលស្លាប់ ខ្លួនតែកូនភ្លោះក្នុងផ្ទៃ សង្គ្រោះបាន

អស់ទាស់ ! ចិត្តល្អខំហៅ ចូលដេកក្នុងផ្ទះមួយយប់ ស្រាប់តែស្ត្រីអនាថាបែរជា ទៅចាប់រំលោភឆ្កែម្ចាស់ផ្ទះ

ប្រភព៖ lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *