ខេត្តកំពង់ស្ពឺ ៖ ភ្នាក់ងាររាយ ការណ៍ថា កូនចង្រៃម្នាក់ ដោយសារតែខឹងម្តាយបង្កើត បាន ដុតម៉ូតូក្នុងផ្ទះបង្កជាអគ្គិភ័យ ឆេះ ផ្ទះមួយខ្នង នៅក្រុងច្បារមន ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២ ១វេលាម៉ោង២៣ និង១២នាទី ក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ប្រភេទសំណង់រៀបបេតុងក្រោមឈេីលេី ប្រក់ក្បឿង ទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ ដែលបណ្តាលមកពីឈ្មោះ ម៉ក់ ធារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កេីត ជាអ្នកដុតម៉ូតូក្នុងផ្ទះ បង្កជាអគ្គិភ័យ ឆេះម៉ូតូអស់ចំនួន ០១គ្រឿង និងឆេះសម្ភារៈប្រើប្រាស់ ក្នុងផ្ទះអស់មួយចំនួនទៀត ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង អស់ទឹកចំនួន ០៦ទ្បាន ៕