កូនចិញ្ចឹម កាត់លឹង្គ និងអារ-កសម្លាប់ឪពុកខ្លួនឯង គ្រាន់តែឈ្លោះប្រកែកគ្នាបន្តិចបន្តួច

ខេត្តពោធិ៍សាត់៖ ករណីឃាត់កម្មដ៏គួរឲ្យរន្ធត់មួយ បានកើតហេតុ កាលពីថ្ងៃវេលាម៉ោង ១២យប់រំលងអធ្រាតឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តណោធិសាត់ ដោយសារកូនចិញ្ចឹម បានកាត់លឹង្គ និងអារ-កសម្លាប់ឪពុកខ្លួនឯង។

ជនរងគ្រោះជាឪពុកចិញ្ចឹមត្រូវគេស្គាល់ថា មានឈ្មោះ ហាក់ ហ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ចំណែកជនសង្ស័យជាកូនចិញ្ចឹមឈ្មោះ ត្រឹង បូរី ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់រស់ភូមិឃុំកើតហេតុ។

សាក្សីបន្តថា មុនដំបូងគេលឺមានការឈ្លោះប្រកែកគ្នារវាងឪពុក និងកូនចិញ្ចឹម រហូតឪពុកចិញ្ចឹមបានប្រើពាក្យប្រមាថជនសង្ស័យ បន្ទាប់មកប្រហែលជាកំហឹងមិនបាន ទើបមានការយកកាំបិតមកអារ-ក រួចកាត់លឹង្គជនរងគ្រោះ និងចាក់ដើមទ្រូងចំនួន ២កាំបិតទៀត បណ្តាលឲ្យស្លាប់ភ្លាមៗ នឹងកន្លែង។ បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *