កូនចិត្តធំ ឪពុក​ស្ដីបន្ទោស​បន្តិចបន្ទួចទៅដុត​ម៉ូតូ​ចោល​​

ខេត្តរតនគិរី៖ បុរស​ម្នាក់ខឹង​ឪពុកស្តីបន្ទោសដុត​ម៉ូតូ​ចោល​មួយ​គ្រឿង​ឆេះ​ម៉ត់ នៅមុខ​ផ្ទះ​របស់​ខ្លួន។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦នឹង៣០​នាទី ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ផន រន ស្ថិតក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

បុរស​ដែល​ដុត​ម៉ូតូ​នោះ​ឈ្មោះ រន ប្រ៉ន អាយុ១៧​ ឆ្នាំជនជាតិ​ទំពួន ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ផន រន ដែល​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ម៉ូតូ​ដែល​ដុត​ឆេះ​អស់​នេះ​ម៉ាក អ៊ិន​ស៊ី​អ៊ិច ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។​

តាម​ការ​ឲ្យដឹង​ពី​អ​ធិ​ការនគរបាលស្រុក​លំផាត់​បានឲ្យដឹងថា មូលហេតុ:​​ដែល​ធ្វើឲ្យ​កើត​អំពើហឹង្សា​នេះ គឺ​បណ្ដាលមកពី​ឪពុក​ឈ្មោះ ផន រន បាន​ស្ដីបន្ទោស​ឲ្យ​កូនប្រុស ឈ្មោះ រន ប្រ៉ន ទាំង​ព្រឹក ដែល​ដើរលេង មិនសូវ​ចូល​ផ្ទះ មិន​ដែល​ជួយ​ធ្វើការ​ឪពុកម្ដាយនោះទេ​។ ក្រោយ​ពី​ស្ដីបន្ទោសរួចមក កូនប្រុស​ថ្លើមធំ​ពាស់មេឃ បាន​អូសយក​ម៉ូតូ​ទៅ​មុខ​ផ្ទះ បើក​គំរប​សាំង កេះ​ដែកកេះ​ដុត​តែម្ដង ក្រោយ​ពេល​ដុត​រួច ជនល្មើស​រូបនេះបានរត់គេចខ្លួន​បាត់​ស្រមោល។

បច្ចុប្បន្ន នគរបាល​ប៉ុស្តិ៍​ឃុំ​កា​ឡែង កំពង់​តាម​ស្រាវជ្រាវ​រក​ជនដៃដល់ ដើម្បី​ឃាត់ខ្លួន​ចាត់ការ បន្ត​តាមផ្លូវ​ច្បាប់ ៕

 

Loading...